ផ្អើលអ្នកគាំទ្រ! Song Joong Ki បង្ហាញខ្លួនលើកនេះ ធ្វើឱ្យអ្នកគាំទ្រធ្លាក់ថ្លើមក្ឌុក
ថ្មីៗនេះ តារាសម្ដែងប្រុស Song Joong Ki បានបង្ហោះរូបថតនៅលើបណ្តាញសង្គម Instagram ផ្ទាល់របស់លោក ដោយបង្ហាញពីភាពសាទរជ័យជម្នះរបស់ក្រុម Napoli ដែលត្រូវបានគេដឹងថាជាក្រុមឈ្នះពានរង្វាន់ Serie A ជាផ្លូវការបន្ទាប់ពីរយៈពេល ៣៣ ឆ្នាំ។
យ៉ាងណាមិញ រូបថតរបស់ Song Joong Ki ដែលបានបង្ហោះចេញនៅលើបណ្តាញសង្គមនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេត ក៏ដូចជាអ្នកគាំទ្រមួយចំនួនរបស់លោក មានការខកចិត្តខ្លាំងទៅលើរូបរាងបច្ចុប្បន្នរបស់តារាសម្ដែងប្រុសរូបនេះ។
ដោយអ្នករាល់គ្នាបានបញ្ចេញជាមតិលើកឡើងថា លោកមិនសូវជាសង្ហាដូចពីមុន បើទោះជាលោកស្លៀកពាក់សាមញ្ញយ៉ាងណាក៏ដោយ ចាប់តាំងពីគេសម្គាល់ឃើញ លោក និង ភរិយាក្រោយ កំពុងដើរលេងកម្សាន្តតាមដងផ្លូវនៅអ៊ីតាលីនាពេលកន្លងទៅ៕