ល្បីថា Best និង Tong Tong ត្រូវគ្នាវិញ ស្រាប់តែឪពុកខាងស្រីបោះសម្តីក្តៅគគុកនេះឡើងភ្លែត
សម្រាប់គូស្នេហ៍ Best និង Tong Tong មួយរយៈធំហើយ ដែលអតីតគូស្នេហ៍ទាំងពីរបានស្ងាត់បាត់វត្តមាន ឬ បង្ហាញមុខលើកម្មវិធីផ្សេងៗ ក្រោយចេញមុខប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នា បន្ទាប់ពីសាងមកអស់ជាង ៣ ឆ្នាំនោះ។
យ៉ាងណាមិញ ចំពោះការផ្តាច់ទំនាក់ទំនងលើកនេះដែរ មហាជនហាក់នៅមិនទាន់អស់ចិត្តឡើយ ពោលគឺមហាជនចង់ឱ្យខាងប្រុសចេញមុខបកស្រាយ និង ឆ្លើយតបរាល់សំណួរ និង មន្ទឹលសង្ស័យដែលគ្រប់គ្នាចង់ដឹង ព្រោះកន្លងមកឮតែ Best និង ឪពុកបកស្រាយតែប៉ុណ្ណោះ។
បើទោះបីជាមហាជនរង់ចាំយ៉ាងណាក៏ដោយ ក៏នៅតែមិនទទួលដំណឹងថាខាងប្រុសនឹងចេញមុខបកស្រាយពេលណាដែរ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ស្ងាត់ៗបែរជាផ្ទុះដំណឹងថា អតីតគូស្នេហ៍មួយគូនេះត្រូវគ្នាទៅវិញ រហូតធ្វើឱ្យឪពុកខាងស្រីចេញមុខឆ្លើយតបភ្លាមៗថា ហេតុអ្វីលោកមិនដឹង ហើយលោកក៏មិនទាន់បាននិយាយជាមួយកូនស្រីដែរ ព្រោះមិនទាន់បានឃើញព័ត៌មានថាត្រូវគ្នាវិញ ពិសេសលោកគិតថាប្រហែលជាមិនអាចទៅរួចនោះទេ៕