អ្នកគាំទ្រលួចច្រណែន Han Ga In បានកាដូដ៏ធំមានតម្លៃជិត ១ ម៉ឺនដុល្លារពីប្តី ថ្ងៃខួបអាពាហ៍ពិពាហ៍ ១៨ ឆ្នាំ
កាលពីថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រី Han Ga In បានធ្វើខួបអាពាហ៍ពិពាហ៍លើកទី ១៨ ឆ្នាំ ជាមួយនឹងស្វាមីរបស់នាង លោក Yeon Jung Hoon ដោយទស្សនិកជនជាច្រើនបានគិតថាកាដូថ្ងៃខួបអាពាហ៍ពិពាហ៍ដែលនាងទទួលបាននៅឆ្នាំនេះគឺគ្រាន់តែជាបាច់ផ្កាប៉ុណ្ណោះ។
ជាក់ស្ដែង ស្វាមីរបស់តារាស្រីរូបនេះ បានផ្តល់ឱ្យនាងនូវកាដូដ៏ធំគឺជាកងដៃរចនាម៉ូដថ្មី ដែលគិតជាទឹកប្រាក់ចំនួន ៧ ៥៥៧ ដុល្លារអាមេរិក ដើម្បីអបអរថ្ងៃខួបស្នេហ៍របស់អ្នកទាំងពីរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ Han Ga In និង Yeon Jung Hoon បានធ្វើខួបអាពាហ៍ពិពាហ៍លើកទី ១៨ ឆ្នាំរបស់ពួកគេយ៉ាងផ្អែមល្ហែម ក្នុងនោះដែរ តារាស្រីកំពូលសម្រស់រូបនេះ បានបង្ហោះរូបថតមួយសន្លឹកដោយសរសេរសារខ្លីមួយថា ៖ «ខ្ញុំបានទទួលបាច់ផ្កាពីប្តីរបស់ខ្ញុំ ហើយខ្ញុំក៏ចង់ថតរូបជួបជុំជាមួយនឹងកូនៗក្នុងខួបអាពាហ៍ពិពាហ៍ឆ្នាំនេះដែរ»៕