មិនបានចូល Top MGT 2023 តែ Miss Grand Krabi កូនកាត់ថៃខ្មែរហ្គាណា ត្រូវតែងតាំងឱ្យប្រកួត MGI តំណាងប្រទេសហ្គាណា
កម្មវិធីប្រកួតសម្រស់ Miss Grand Thailand របស់ថៃ ពេលនេះបានរកឃើញម្ចាស់ជ័យលាភីដែលស័ក្តិសមទៅនឹងមកុដ MGT 2023 ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញពីបេក្ខភាពទាំង ៧៧ ខេត្ត ដែលបេក្ខភាពទាំងអស់សុទ្ធសឹងតែជាស្រីស្អាត ពោរពេញដោយសមត្ថភាព។
ក្នុងនោះ មហាជនកំពុងតែចាប់អារម្មណ៍ចំពោះបេក្ខភាពមួយរូបមានឈ្មោះ Jimmy Pacharada Fisuamakawa ជាបេក្ខភាព MGT តំណាងឱ្យខេត្ត Krabi មានឈាមជ័រជាកូនថៃកាត់ខ្មែរ និង ហ្គាណាផងដែរ បើទោះបីជានាងមិនបានចូលវគ្គ Top 11 នាក់ចុងក្រោយក៏ដោយ តែស្ថាបនិក MG លោក Nawat មិនបានមើលរំលងសមត្ថភាពរបស់នាងឡើយ ពោលគឺប្រគល់មុខដំណែងថ្មីឱ្យភ្លាម។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃបានបញ្ជាក់ថា ពេលនេះបេក្ខភាព Jimmy Pacharada កូនថៃកាត់ខ្មែរ និង ហ្គាណា ត្រូវបានលោក Nawat តែងតាំងឱ្យក្លាយជាបេក្ខភាពតំណាងឱ្យប្រទេសហ្គាណាទៅប្រកួតលើឆាកអន្តរជាតិ MGI នៅប្រទេសវៀតណាមនាពេលខាងមុខនេះហើយ៕