ក្រោយបែកពី Songkarn ភ្លាម Matt ស្រាប់តែក្លាហានចូលបញ្ចេញមតិភ្លាម ក្រោមរូប Aff និង Taew ថតបង្ហោះជាមួយគ្នា
ក្រោយពីតារាសម្ដែងស្រី Matt Peranee ចែកផ្លូវគ្នាជាមួយនឹងហាយសូរ Songkarn Taechanarong ទៅ មានមហាជនច្រើនណាស់ដែលសើចចំអក និង រិះគន់ទៅ Matt ដោយហេតុថាម្នាក់ៗក្នក់ចិត្តថាតារាសម្ដែងស្រី Matt ជាជនទី ៣ នាំឱ្យគ្រួសារតារាស្រី Aff ចែកផ្លូវគ្នា។
យ៉ាងណាមិញ ជុំវិញរឿងនេះត្រូវបានមិត្តភក្តិជិតស្និទ្ធរបស់តារាសម្ដែងស្រី Aff ទម្លាយថា Matt មិនមែនជាជនទី ៣ ដែលនាំឱ្យតារាស្រី Aff និង Songkarn បែកគ្នាឡើយ។ ដោយឡែកថ្មីៗនេះ គេស្រាប់តែឃើញ Matt បានចូលទៅបញ្ចេញមតិលើរូបភាពតារាសម្ដែង Taew ជាមួយនឹង Aff ខណៈដែលតារាស្រីទាំងពីរបង្ហោះរូបភាពយ៉ាងស្និទ្ធស្នាលជាមួយគ្នា។
ពិតណាស់ កាលពីថ្មីៗនេះ Taew បានចូលរួមកម្មវិធីជាមួយនឹងតារាសម្ដែងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ហើយឆាប់ៗនេះ រឿងដែលនាងសម្ដែងជាមួយនឹងកំលោះ Nine ក៏ត្រៀមចាក់បញ្ចាំងផងដែរ។ ក្នុងនោះ Taew បានបង្ហោះសុំឱ្យមហាជនជួយគាំទ្ររឿងថ្មីរបស់ខ្លួនដោយសរសេរថា ៖ «ពេលរឿងចាក់ផ្សាយសូមជួយចុច Like និង ចែករំលែកផងណា»។
ទន្ទឹមនឹងនោះ ងាកទៅមើលតារាស្រី Matt វិញ ក្រោយឃើញតារាស្រី Taew បង្ហោះបែបនោះ គេឃើញថានាងបានចូលទៅបញ្ចេញមតិគាំទ្រមិត្តថា ៖ «បានចាស»។ ក្នុងនោះ សម្រាប់តារាស្រី Aff ក៏បានចូលចុចរូបភាពបេះដូងដែលបង្ហាញពីការស្រឡាញ់ និង គាំទ្រដល់ Taew ដែរ៕