ភ្ញាក់ផ្អើល! នាង គន្ធា អះអាងថាបងប្រុស ប្រាក់សុគន្ធ ដែលអស់បុណ្យទៅនោះ វិលមកចាប់កំណើតថ្មីហើយ
សោកនាដកម្មដ៏ក្រៀមក្រំនឹកស្មានមិនដល់មួយ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ នាង គន្ធា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ប្រាប់ពីដំណឹងដ៏សោកសង្រេងដល់មិត្តភក្ដិបងប្អូនថា បងប្រុសជាទីស្រឡាញ់របស់នាងឈ្មោះ នាង ប្រាក់សុគន្ធ បានទទួលមរណភាពហើយដោយសារគ្រោះថ្នាក់ចរាចរណ៍។
កាលនោះ ដំណឹងដ៏រន្ធត់ចិត្តនេះបានធ្វើឱ្យមហាជនទូទាំង ជាពិសេសអ្នកសិល្បៈដែលស្គាល់ នាង ប្រាក់សុគន្ធ នាំគ្នាតក់ស្លុតមិននឹកស្មានដល់ឡើយ ចំណែកឯតារាចម្រៀង នាង គន្ធា វិញ ភ្លាមៗមិនអាចធ្វើចិត្តទទួលយកការពិតដែលបងប្រុសជាទីស្រឡាញ់រូបនេះ ត្រូវចាកចេញដោយមិនបានលាគ្នាចុងក្រោយទាល់តែសោះ។
រហូតមកដល់ខែ ឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ នាង គន្ធា បានបង្ហោះសារអះអាងយ៉ាងភ្ញាក់ផ្អើលនៅលើគណនីហ្វេសប៊ុក ហាក់ជឿជាក់មុតមាំថាបងប្រុសរបស់នាងដែលបានស្លាប់ទៅជិត ២ ឆ្នាំនោះ បានមកចាប់កំណើតហើយ។
នាង គន្ធា បានបង្ហោះរូបថតក្មេងតូចដែលទើបសម្រាលម្នាក់ ហើយអះអាងយ៉ាងជឿជាក់ថាគណនីហ្វេសប៊ុកថាក្មេងតូចនេះ គឺជាប្រុសរបស់នាងចាប់កំណើត ៖ «Welcome My baby girl ការរង់ចាំអស់រយៈពេលជិត ២ ឆ្នាំ អរគុណការវិលត្រឡប់បងប្រុស»៕