ទាំងអត្ថន័យ និង រូបភាព «Victory For All» ពី ឱក សុគន្ធកញ្ញា កំពុងផ្ទុះការគាំទ្រ ជាបទចម្រៀងដ៏ល្អឥតខ្ចោះសម្រាប់អបអរ SEA GAMES
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES នេះ មានការរៀបរៀងបទចម្រៀងឡើងជាច្រើនដើម្បីអបអរ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីខកខានអស់ ៦៤ ឆ្នាំ។
MV បទចម្រៀងដ៏លេចធ្លោក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ «Victory For All» ពីកំពូលតារាចម្រៀងនារី លេខ ១ ក្នុងប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញពីភាពស្វាហាប់ អង់អាច រួមជាមួយនឹងកីឡាគ្រប់ប្រភេទក្នុងរូបភាពយ៉ាងប្រណីតស្រស់ស្អាតត្រជាក់ភ្នែកតែម្តង។
មតិពីបណ្តាអ្នកគាំទ្រជាច្រើនបានលើកឡើងសរសើរមិនដាច់ពីមាត់ពីគុណភាព MV បទចម្រៀងមួយនេះថាជាបទដ៏ស័ក្តិសមបំផុតក្នុងការលើកមុខមាត់ប្រទេសនាមជាម្ចាស់ផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់កីឡាករទាំងអស់ផងដែរ។ គួរបញ្ជាក់ផងដែរថា បទ «Victory For All» នឹងត្រូវលើកយកមកសម្តែងក្នុងព្រឹត្តិការណ៍បើកការប្រកួតស៊ីហ្គេម នាថ្ងៃទី ៥ ឧសភា ២០២៣ នេះផ្ទាល់តែម្តង៕