ក្ដៅៗ! ប្រុសស្អាត Kai សមាជិកក្រុម EXO នឹងចូលបម្រើយោធាក្នុងខែនេះហើយ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ EXO-L (អ្នកគាំទ្រ EXO) ដោយនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ នេះផលិតកម្ម SM បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗមួយ ពីការចូលបម្រើកាតព្វកិច្ចជាតិ របស់តារាចម្រៀង Kai សមាជិក EXO។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានឱ្យដឹងថា Kai នឹងចូលបម្រើយោធានៅថ្ងៃទី ១១ ខែខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។
ខាងផលិតកម្ម SM ក៏បានបន្ថែមដែរថា ៖ «ដើម្បីគោរពតាមការស្នើសុំរបស់ Kai ក្នុងការចូលបម្រើយោធាដោយស្ងៀមស្ងាត់មួយនេះ ពួកគេស្នើសុំអ្នកគាំទ្រទាំងអស់គោរពឯកជនភាពរបស់ពួកគេ ដោយមិនបង្ហាញពីទីតាំង និង ពេលវេលាដែលលោកនឹងបន្ទាយនោះឡើយ»៕