ភ្ញាក់ផ្អើល! ចាន់ សុផានី ប្រកាសថាពេលនេះខ្លួនលំបាកអស់លទ្ធភាពមើលថែកូនម្នាក់ឯង និង សម្រេចស្រែករកជំនួយផ្លូវច្បាប់ពីអតីតស្វាមី
មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀង ហ្សូណូ ច្បាស់ជាធ្លាប់បានដឹងមកហើយ កាលពីប្រមាណជាង ១០ ឆ្នាំកន្លងទៅ លោកបានចងចំណងអាពាហ៍ពិពាហ៍ជាមួយអតីតពិធីការិនី អ្នកនាង ចាន់ សុផានី និង ទទួលបានចំណងដៃកូនស្រី ១ រូបផងដែរ។ ក្រោយពីទទួលបានចំណងដៃកូនស្រីបានប៉ុន្មានឆ្នាំ ផ្លូវស្នេហ៍របស់នាង និង ហ្សូណូ ក៏បានមកដល់ផ្លូវបំបែករៀងៗខ្លួន។
ងាកទៅកាន់អតីតពិធិការិនី ចាន់ សុផានី ក្រោយពីមានកូនស្រីហើយនោះ អ្នកនាងក៏បានបញ្ចប់អាជីពសិល្បៈមកដល់ពេលបច្ចុប្បន្ន និង ស្ពាយឈ្មោះជាមេម៉ាយចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯងទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកនាង ចាន់ សុផានី បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាករបស់ខ្លួនក្នុងនាមជាស្ត្រីមេម៉ាយចិញ្ចឹមបីបាច់កូនតែម្នាក់ឯងរយៈពេល ១០ ឆ្នាំ ព្រមទាំងលើកឡើងថា ពេលនេះខ្លួនទីទាល់ខ្លាំងអស់លទ្ធភាពហើយ និង សម្រេចស្រែករកជំនួយផ្លូវច្បាប់ឱ្យជួយដល់នាង។
អ្នកនាង ចាន់ សុផានី បានរៀបរាប់ថា ៖ «ភាពស្រស់ស្អាតផូរផង់ឥតខ្ចោះរបស់ខ្ញុំ វាគ្រាន់តែជាសម្បកក្រៅតែប៉ុណ្ណោះ! ពេលនេះម៉ោងនេះខ្ញុំស្ទើរតែរលំហើយ វិនាទីនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់។ បើមិនយល់ទាស់ទេ មានបងប្អូនណាមានមេត្តាឱ្យខ្ញុំផង ជួយខ្ញុំផង ខ្ញុំពិតជាត្រូវការជំនួយដ៏ពិតប្រាកដមួយ។ ជួយដោះស្រាយរឿងខ្ញុំ និង អតីតរបស់ខ្ញុំ ដើម្បីជាជំនួយដល់កូនក្នុងជីវភាពររស់នៅប្រចាំថ្ង។ ពួកខ្ញុំពិតជាពិបាកណាស់ ក្នុងពេលដែលអតីតរបស់ខ្ញុំរត់គេចពីបញ្ហាយកស្រណុកស្រួលម្នាក់ឯង ហ៊ឺហាសប្បាយអស់រយៈពេល ១០ ឆ្នាំហើយ ដោយមិនអើពើខ្វល់ខ្វាយពីកូន ទុកឱ្យខ្ញុំទទួលខុសត្រូវម្នាក់ឯង។
ពេលនេះ ខ្ញុំទ្រាំលែងបាន និង ស្រែករកជំនួយផ្លូវច្បាប់ឱ្យជួយដល់នាងខ្ញុំផង! ព្រោះពេលនេះ ខ្ញុំអត់មានលទ្ធភាព និង មានជីវភាពទីទាល់ខ្លាំងណាស់ កូននាងខ្ញុំព្យាយាមទំនាក់ទំនងទៅប៉ារបស់គេខ្លាំងណាស់ តែគេមិនអាចឱ្យពួកយើងទំនាក់ទំនងបានទេ ហើយពេលនេះកូននាងខ្ញុំប៉ះពាល់អារម្មណ៍ផ្លូវចិត្តជាខ្លាំង ព្រោះនាងភ័យខ្លាចប៉ះពាល់ការសិក្សាររបស់នាង ដោយជីវភាពលំបាករបស់នាងខ្ញុំក្នុងពេលនេះ។
សូមមេត្តាជួយនាងខ្ញុំផង វាជាការអាម៉ាស់ណាស់ហើយ ក៏មិនចង់ឱ្យមានការបាត់បង់កិត្តិយសអ្នកណាម្នាក់នោះទេ តែពេលនេះពិតជាអស់ជម្រើសហើយ! ខ្ញុំត្រូវតែរកជំនួយ ដើម្បីអនាគតកូន។ សូមបងប្អូនជួយ share ឱ្យនាងខ្ញុំផងហើយសូមបងៗសារព័ត៌មាន ដែលបានឃើញហើយមេត្តាជួយចាត់ចែងចែករំលែកឱ្យនាងខ្ញុំផង នេះជាលើកដំបូងហើយ ដែលខ្ញុំសម្រេចចិត្តបែបនេះ ព្រោះកូនស្រីខ្ញុំលែងសូមឱ្យខ្ញុំទុកមុខឱ្យប៉ារបស់គាត់ហើយ! គាត់និយាយថា យើងគួរតែធ្វើម៉ាក់ ព្រោះគាត់អត់បានយល់ពីយើងទេ។ អាណិតកូនស្រីណាស់ ហើយអ្វីដែលខ្ញុំភ័យបំផុតពេលនេះ គឺកូនស្រីខ្ញុំកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ សូមមេត្តាជួយដល់ពីរនាក់ម្តាយកូនខ្ញុំផង! ដើម្បីអនាគតក្មេងស្រីម្នាក់»៕