ភ្ញាក់ផ្អើលអ្នកគាំទ្រ! ទើបជួបនៅក្រៅបានម្តង រៀមច្បងរាជិនីសំឡេង ម៉េង កែវពេជ្ជតា ទម្លាយចរិតពិត វណ្ណដា ខ្ទេចអស់
ប្រិយមិត្តបានជ្រាបហើយថា នាពេលបច្ចុប្បន្ន វណ្ណដា គឺជាតារាចម្រៀងរ៉េបវ័យក្មេងដែលស្ថិតក្នុងដួងចិត្តយុវវ័យជាច្រើន។
ភាពល្បីល្បាញរបស់ កំលោះសង្ហា វណ្ណដា មិនត្រឹមតែមានឥទ្ធិពលលើយុវវ័យទេ សូម្បីតែតារារៀមច្បងក្នុងវិស័យសិល្បៈជាច្រើន ក៏ស្រឡាញ់ពេញចិត្តចំពោះសមត្ថភាពរបស់តារាប្រុសរូបនេះដែរ។
តួយ៉ាងថ្មីៗនេះ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយកូនស្រី ព្រមទាំងតារាចម្រៀងរ៉េប វណ្ណដា ហើយក៏ឆ្លៀតទម្លាយពីអត្តចរិតរបស់តារាប្រុសរូបនេះ ប្រាប់ដល់អ្នកគាំទ្របង្ហោះនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។
អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ៖ «Vanda ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហើយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មើង មិនរើសអើង មិនក្រអឺតក្រទម។ ចំណុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ និង សិល្បករបុរាណចាស់ៗ។ ទាំងនេះគ្រប់គ្រាន់ឱ្យខ្ញុំ និង អ្នកផ្សេងសរសើរបានហើយ»៕