អបអរ! លឹម សុធារី ប្រកាសដំណឹងល្អកំពុងពពោះកូនដំបូងហើយ ក្រោយរៀបការបាន ១ ខែ
អតីតជ័យលាភីរង ១ Miss Grand Cambodia ២០២០ បានចូលរោងជ័យជាមួយស្វាមី កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ដោយនាង និង ស្វាមីបានរៀបចំកម្មវិធីសិរីមង្គលយ៉ាងស្អាតប្រណីត និង អាធិកអធមខ្លាំង មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និងរំភើបចិត្តជំនួសអ្នកទាំងពីរ។
ដោយឡែក ក្រោយរៀបការជាង ១ ខែ ពេលនេះ អ្នកនាង លឹម សុធារី បានប្រកាសដំណឹងល្អកំពុងពពោះកូនដំបូងជាចំណងដៃនៃអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមីហើយ។ នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បានបង្ហោះសារប្រកាសដំណឹងល្អភ្ជាប់ជាមួយរូបភាពថា ៖ «សូមពាក្យជូនពរម្នាក់មួយមក ពូរមី Congratulations Gsx November»។
ក្រោយទទួលដំណឹងនេះដែរ មហាជនលើបណ្ដាញសង្គម ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនបានចែករំលែកចូលរួមអបអរដល់អ្នកនាង និង ស្វាមី ចំពោះការទទួលបានទាយាទដំបូងនេះដែរ៕