(វីដេអូ) ញាក់សាច់! កុយ អេនណា ប្រឹងហ្វាត់សម្រករាងអស់ ៣០ គីឡូបន្ថែមភាពជឿជាក់ ដើម្បីប្រកួតដណ្ដើមមកុដ MGC ២០២៣
ពិតណាស់ ខណៈពេលកម្មវិធី Miss Grand Cambodia បានបើកបង្ហាញបេក្ខភាពដែលបានដាក់ប្រកួតដើម្បីដណ្ដើមមកុដរាជិនីសម្រស់ប្រចាំឆ្នាំ ២០២៣ នេះ មហាជនបានចាប់អារម្មណ៍ខ្លាំងលើបេក្ខភាពបវរកញ្ញាឈ្មោះ កុយ អេនណា ជាមួយនឹងភាពលេចធ្លោរបស់នាង ទាំងរូបសម្រស់ និង សមត្ថភាពចំណេះដឹង។
យ៉ាងណាមិញ ជាមួយនឹងវត្តមានរបស់បេក្ខភាពវរកញ្ញារូបនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន និង មានការរំពឹងខ្ពស់មែនទែនចំពោះនាង ព្រោះតែមើលឃើញពីរូបសម្រស់ សមត្ថភាពពោរពេញដោយភាពជឿជាក់របស់នាង។
ដោយឡែក ស្របពេលកម្មវិធី Miss Grand Cambodia ជិតឈានដល់ពេលបើកដំណើរការប្រកួតលើវិញ្ញសារផ្សេងៗ ឃើញថាកញ្ញា កុយ អេនណា កាន់តែធ្វើមហាជនអ្នកគាំទ្រមានទំនុកចិត្តខ្ពស់ថែមទៀត ខណៈរូបនាងកាន់តែបង្កើតភាពជឿជាក់របស់ខ្លួន ចុះឡើងប្រទេសថៃប្រឹងប្រែងហ្វឹកហាត់សមជាមួយគ្រូបង្វឹកពង្រឹងសមត្ថភាពបន្ថែម។
លើសពីនេះ កុយ អេនណា បានស៊ូហាត់ប្រាណសម្រកគីឡូយករាងបន្ថែម ដែលនាងទម្លាយឱ្យដឹងថាពេលនេះស្រក់អស់ ៣០ គីឡូហើយ នៅសល់ ៥៨ គីឡូ ដែលនាងនឹងប្រឹងហាត់សម្រកបន្តទៀតយកគីឡូ ៥៥ ឱ្យបាន ដើម្បីកាន់តែមានភាពជឿជាក់ក្នុងដំណើរការប្រកួតឆ្ពោះទៅរកមកុដ MGC ឆ្នាំ ២០២៣ នេះ។
ក្រោយពីឃើញបែបនេះ មហាជនដែលតាមដានបេក្ខភាពបវរកញ្ញា កុយ អេនណា កាន់តែបង្ហាញការរំពឹងខ្ពស់ចំពោះនាងថានឹងអាចមានឱកាសខ្ពស់ក្នុងការដណ្ដើមបានមកុដ Miss Grand Cambodia ក្នុងឆ្នាំ ២០២៣ នេះដែរ៕