Song Hye Kyo និង IU តែងខ្លួនសាមញ្ញា រំលេចគ្រឿងពេជ្រតូចៗមិនស្កះ តែតម្លៃរាប់ម៉ឺនដុល្លារចូលរួម Baeksang 2023
មិនត្រឹមតែជាពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ Baeksang Arts Awards ក៏ត្រូវបានគេស្គាល់ថាជាពិធីជប់លៀងបង្ហាញម៉ូដសម្លៀកបំពាក់ និង សម្រស់របស់កំពូលតារាដែលមានឥទ្ធិពល និង ស្រស់ស្អាត ដើម្បីមានភាពលេចធ្លោជាងគេនៅលើកម្រាលព្រំក្រហម។
ថ្វីដ្បិតថាមើលតាមការស្លៀកពាក់របស់ពួកគេភាគច្រើនគែរើសជ្រើសបែបសាមញ្ញៗក៏ពិតមែន ប៉ុន្តែ Song Hye Kyo និង IU ពិតជាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសឈុតគ្រឿងអលង្ការក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលរបស់តារាទាំងពីរ។
១. តារាសម្ដែងស្រី Song Hye Kyo
ក្រវិលមួយគូតម្លៃ ៨៩ ០០០ ដុល្លារអាមេរិក
ចិញ្ចៀនពេជ្រតម្លៃ ៣៥ ៨៩០ ដុល្លារអាមេរិក
២. តារាចម្រៀង និង សម្ដែងស្រី IU
ខ្សែកពេជ្រម៉ាកល្បីតម្លៃ ១១៨ ៨៨០ ដុល្លារអាមេរិក
ក្រវិលមួយគូតម្លៃ ២៤ ៩៧០ ដុល្លារអាមេរិក