(វីដេអូ) សរសើរទឹកចិត្ត! ព្រះកាយច័ន្ទ លះបង់ពេលវេលាផ្ទាល់ខ្លួន យកចិត្តទុកដាក់បង្រៀនសិល្បៈច្រើនទម្រង់ដល់កូនសិស្សតូចៗ
ថ្មីៗនេះ វីដេអូខ្លីមួយត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកបន្ដគ្នានៅលើ Tiktok នូវសកម្មភាពតារាសម្ដែងរូបស្រស់ ព្រះកាយច័ន្ទ ព្រមទាំងកំពុងណែនាំប្រៀនប្រដៅកូនសិស្សជាច្រើនផងដែរ។
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ព្រះកាយច័ន្ទ គឺជាម្ចាស់ក្លឹប ព្រះកាយច័ន្ទ ដែលជាក្លឹបសម្រាប់បណ្ដុះបណ្ដាលក្មេងតូចៗ រៀនពីរបៀបធ្វើជាពិធីការិនី ការរាំរបាំប្រពៃណី រាំបែបសម័យ និង ការសម្ដែងផ្សេងៗ ហើយកន្លងមក អូនៗតូចៗដែលជាកូនសិស្សរបស់ ព្រះកាយច័ន្ទ ក៏បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោចូលរួមប្រឡងក្នុងកម្មវិធីផ្សេងៗដូចជាបង្ហាញម៉ូដ កម្មវិធីប្រកួតចម្រៀង ឬ ប្រកួតសម្រស់ផ្សេងៗផងដែរ។
ត្រឡប់មកមើលសកម្មភាពតារាស្រី ព្រះកាយច័ន្ទ ក្នុងវីដេអូកំពុងល្បីនោះទេ ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើន ជញ្ជក់មាត់សរសើរពីការណែនាំកូនសិស្សរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ មុនពេលនាងតូចត្រូវឡើងឆាកប្រកួតក្នុងកម្មវិធីមួយផងដែរ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖