(វីដេអូ) មានឥទ្ធិពលខ្លាំង! វណ្ណដា មានហ្វេនដល់ ឌូបៃ ហើយប្រកាសពេញចិត្តបទ «Time To Rise» ខ្លាំងៗ
ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះប្រជាប្រិយភាពរបស់តារាចម្រៀងរ៉េប វណ្ណដា កាន់តែហក់ឡើងខ្លាំង ដោយលោកមិនត្រឹមតែវាយលុកទីផ្សារនៅក្នុងប្រទេសប៉ុណ្ណោះទេ តែតារាប្រុសរូបនេះ ត្រូវមហាជនស្រឡាញ់គាំទ្រទាំងក្នុង និង ក្រៅប្រទេស ជាពិសេសពេលលោកបង្ហាញវត្តមានទៅសម្ដែងលើឆាកនៅប្រទេសថៃម្ដងៗ ឃើញថាសំឡេងស្រែកហ៊ោស្វាគមន៍លោក កងរំពងមិនធម្មតាទេ។
រឿងដែលមហាជនកាន់តែរំភើប ថ្មីៗនេះ មានវីដេអូមួយដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Tiktok ឃើញថា វណ្ណដា មានឥទ្ធិពលដល់ទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ដោយបុរសម្នាក់ បានប្រាប់នៅក្នុងវីដេអូនោះថា លោកគឺជាអ្នកគាំទ្រ វណ្ណដា យ៉ាងពេញទំហឹង។
បុរសជនជាតិអារ៉ាប់រួមរូបនេះ ថែមទាំងបង្ហាញថា លោកពិតជាស្រឡាញ់គាំទ្រ វណ្ណដា ក៏ដូចជាបទចម្រៀងរបស់ វណ្ណដា ខ្លាំងណាស់ ជាពិសេសគឺបទ «Time To Rise» ហើយលើសពីនេះ លោកក៏ផ្ដាំឱ្យ វណ្ណដា ធ្វើដំណើរទៅ ឌូបៃ ទៀតផង។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖