ផ្ទុះសំណើចព្រាត! ១២ សន្លឹក អ្នកគាំទ្រ K-POP កាត់-តរូប Idol ខ្លួនលើព្រំក្រហម Met Gala 2023
កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីលំដាប់ពិភពលោកដ៏ល្បី Met Gala 2023 បានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាល្បីៗជាច្រើនរូបមកពីគ្រប់ទិសទី ក្នុងនោះក៏មានវត្តមានតារាអន្តរជាតិជាច្រើនរូប ជាពិសេសក៏មានតារា K-POP ផងដែរ ដែលមានដូចជា Jennie សមាជិក BLACKPINK និង Jackson Wang សមាជិក GOT7 ព្រមទាំងតារាសម្ដែង Song Hye Kyo។
ក្រៅពីវត្តមានតារា KPOP ដែលបានទៅដល់ផ្ទាល់ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន បានធ្វើការកាត់តរូបភាពអាយដលរបស់ខ្លួនផ្សេងទៀត លើព្រំក្រហម Met Gala 2023 ធ្វើឱ្យផ្ទុះសំណើចព្រាតពេញបណ្ដាញសង្គម។ រីករាយទស្សនាបណ្ដុំរូបភាពខាងក្រោម ៖