ក្តៅឆួល! មានគេទម្លាយថា Aum ចុច Unfollow ស្វាមីរបស់ Ning ចោល ព្រោះមិនចង់ឃើញមនុស្សក្បត់ចិត្តមិត្ត
ខណៈសម្ពន្ធភាពរវាងតារាស្រី Ning Panita និង ស្វាមីលោក Jin បានឈានដល់ទីបញ្ចប់ទៅហើយ ក្នុងនោះមូលហេតុនៃការលែងលះគ្នាដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា និង មានជនទី ៣ មកជ្រៀតជ្រែកក្នុងគ្រួសារ។
ដ្បិតថាប្រកាសលែងលះជាសាធារណៈមែន តែរឿងគ្រួសារនេះនៅមិនទាន់បញ្ចប់ទៅដោយងាយៗឡើយ ព្រោះ Ning កំពុងតែរៀបចំឯកសារប្តឹងផ្តល់ទៅកាន់ជនទី ៣ ដែលមកពាក់ព័ន្ធរឿងគ្រួសាររបស់នាង។
ក្រោយពី Ning ជួបរឿងប្តីផិតក្បត់មានអ្នកថ្មីដល់ថ្នាក់លែងលះគ្នា គេឃើញមហាជនជាច្រើនបានបង្ហោះសារលើកទឹកចិត្តទៅកាន់នាងយ៉ាងច្រើន។ ដោយឡែក ងាកមកមើលកំពូលតារាស្រី Aum វិញ ក្រោយឃើញមិត្តភក្តិសម្លាញ់ចិត្តជួបរឿងឈឺចាប់បែបនោះ នាងក៏មិននៅស្ងៀមដោយបានចូលទៅលើកទឹកចិត្ត និង អ្វីដែលរឹតតែពិសេសគឺស្រីស្រស់ Aum បានចុច Unfollow លោក Jin ដែលជាអតីតស្វាមី Ning បាត់ទៅហើយ ដែលបាននាំឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោក Jin និង Aum ក៏ស្គាល់គ្នាមក ៣០ ឆ្នាំហើយដែរ។
យ៉ាងណាមិញ បន្ទាប់ពីមហាជនជាច្រើនភ្ញាក់ផ្អើល និង ចង់ដឹងមូលហេតុអ្វីបានជាតារាស្រី Aum ចុច Unfollow ស្វាមីមិត្តសម្លាញ់នោះ ទីបំផុតមានមនុស្សជំនិតរបស់តារាស្រីលំដាប់ជួរមុខរូបនេះបានចេញមុខទម្លាយការពិតហើយថា Aum ពិតជាបាន Unfollow ស្វាមីរបស់ Ning ពិតប្រាកដមែន ដោយសារតែឃើញមិត្តសម្លាញ់ឈឺចាប់ ទើបមិនចង់បន្តឃើញអ្វីទៀតទាក់ទងនឹងបុគ្គលនោះទៀត៕