Toey ភ្ញាក់ផ្អើលខ្លាំង ជាមិត្តស្និទ្ធតែមិនបានដឹង Matt ចែកផ្លូវគ្នាជាមួយហាយសូរ Songkarn
ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់មហាជនអ្នកគាំទ្រ ដោយថ្មីៗនេះ តារាសម្ដែងស្រី Toey Jarinporn មិត្តភក្តិស្និទ្ធស្នាលរបស់ Matt បានចេញមកទម្លាយថា នាងទើបតែទទួលបានដំណឹងចែកផ្លូវគ្នាដូចដែលមហាជនបានដឹងដែរ។ ដ្បិតថានាងជាមិត្តជិតស្និទ្ធ តែនាងក៏ពុំសូវជាបានសួររឿងឯកជនភាពឡើយ ហើយសម្រាប់ការចែកផ្លូវគ្នានេះក៏ធ្វើឱ្យនាងភ្ញាក់ផ្អើលខ្លាំងដែរ។
ក្នុងបទសម្ភាស Toey បានបន្តថា ៖ «កន្លងមកនាងតែងបានផ្តល់កម្លាំងចិត្តឱ្យ Matt តែក៏ពុំបានសួររឿងផ្ទាល់ខ្លួនឡើយ ព្រោះថាម្នាក់ៗធំរៀងៗខ្លួន។ សម្រាប់ការបារម្ភតែងតែមានចំពោះមិត្តភក្តិជានិច្ច ទោះបីថាឥឡូវនេះរវល់ការងាររៀងៗខ្លួនយ៉ាងម៉េចក៏ដោយ។ នាងសង្ឃឹមថា Matt នឹងជាមួយនឹងស្នេហាសមប្រកប»។
លើសពីនោះ ស្រីស្រស់ Toey ក៏បានបង្ហាញពីស្ថានភាពស្នេហារបស់ខ្លួនដែរថា ពេលនេះគឺគូស្នេហ៍នាងផ្អែមល្ហែម និង មានក្តីសុខធម្មតា។ អ្វីដែលសំខាន់ពេលនេះនាងកំពុងតែស្វែងយល់ចិត្តគ្នា ហើយបើសួរថាមានរឿងរកាំរកូសទេ Toey ឆ្លើយថា ធម្មតាជីវិតគូតែងមានបន្តិចបន្តួច តែនាងព្យាយាមយល់ពីគ្នា និង សម្របគ្នាទៅមកទៅវិញ៕