ក្រោយប្រកាសបែកគ្នាជាមួយ Songkarn តារាស្រី Matt និយាយម៉ាត់ៗថាមិនស្តាយក្រោយឡើយ
នៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ នេះ តារាសម្ដែងស្រី Matt Peranee បានចេញមុខផ្តល់បទសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន បន្ទាប់ពីមានរឿងរ៉ាវផ្ទុះល្បីផ្អើលពេញរង្វង់សិល្បៈថា នាង និង សង្សារហាយសូរលុយវាល់លាន Songkarn Teachanarong ពិតជាដើរដល់ផ្លូបំបែកពិតប្រាកដមែន។
តារាស្រី Matt បាននិយាយច្បាស់ៗថា នាងបានចែកផ្លូវគ្នាជាមួយនឹងលោក Songkarn ហើយ តាំងពីខែធ្នូ ឆ្នាំ ២០២៣ មកម៉្លេះ។ ជុំវិញមូលហេតុ បែកគ្នាស្រីស្រស់ Matt នៅពុំទាន់អាចទម្លាយបានឡើយនៅពេលនេះ។
យ៉ាងណាមិញ ដ្បិតថាចែកផ្លូវគ្នាមែន Matt បង្ហាញអារម្មណ៍មិនសោកស្តាយឡើយ ព្រោះថារយៈពេលដែលនាងនៅជាមួយហាយសូរ Songkarn គឺអតីតសង្សារនាងបានមើលថែនាងយ៉ាងល្អ ជីវិតនាងមានក្តីសុខណាស់ នាងនៅតែអះអាងថា លោក Songkarn នៅតែជា Hero របស់នាងដូចដើម ព្រោះហាយសូររូបនេះបានបង្រៀននាងច្រើនណាស់។ លើសពីនោះ Matt បានបន្ថែមថា នាងមិនខូចចិត្តទេ គឺនាងសប្បាយចិត្តនូវការសម្រេចមួយនេះ៕