ធុញគេសួរឌឺដងរឿងរូបរាងច្រើនពេក ទ្រី តារាវុធ ទ្រាំទៀតលែងបាន បង្ហោះសារដាក់ផាំងៗមិនសំចៃ
បើគិតមកដល់ពេលនេះ ប្រជាប្រិយភាពរបស់ លោក ទ្រី តារាវុធ កាន់តែល្បីសុះសាយ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ បើគិតចាប់តាំងពីឆ្នាំ ២០១៦ ក្រោយពីទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធី Freshie Boys&Girls។
ជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០២៣ នេះ លោក ទ្រី តារាវុធ ក៏កាន់តែទទួលបានទីផ្សារការងារសិល្បៈកាន់តែច្រើន មិនថាតែលើវិស័យបង្ហាញម៉ូដ វិស័យសម្តែង និង ជាពិធីករជាដើម។
មួយរយៈក្រោយនេះ មហាជនអ្នកគាំទ្ររបស់តារាប្រុស ទ្រី តារាវុធ ច្បាស់ជាបានតាមដានជារឿយពីជីវិតឯកជន និង ការងារសិល្បៈរបស់លោក ដោយក្នុងនោះគេសង្កេតឃើញថា តារាប្រុសរូបនេះ ហាក់ប្រែប្រួលរូបរាងស្រកគីឡូជាងមុន ប៉ុន្តែងាកទៅមើលសាច់ដុំរបស់លោក ទ្រី តារាវុធ គឺកង់ៗស្រស់សង្ហាស័ក្តិសមនឹងរូបសម្រស់របស់លោកទៀតផង។
យ៉ាងណា ស្រាប់តែថ្មីៗនេះ លោក ទ្រី តារាវុធ បានបង្ហោះសារមួយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ដោយហាក់មានគេសួរនាំពីរូបរាងរបស់លោកច្រើនពេកទើបលោករៀបរាប់ថា ៖ «Noted: My body my choice ធាត់ ស្គម ជាការចង់បានរបស់ខ្ញុំ កុំសួរច្រើន បើចូលចិត្តខ្ញុំក្នុងរូបភាពណាក៏ជាខ្ញុំ ខ្ញុំមិនរស់នៅភាពដដែលទេ។ រឿងខ្លះវាមានហេតុផល សូមចិត្ត! សំខាន់ការងារ ដែលខ្ញុំធ្វើវាតាមការចង់បានរបស់ការងារដូចគ្នា មួយទៀតខ្ញុំក្បែរ ៣០ ហើយជាវ័យដែលងាយឱ្យយើងចាស់លឿនបំផុតបើយើងធាត់។ អរគុណ»៕