ក្ដៅគគុកជាថ្មី! បណ្ឌិតច្នៃម៉ូដ ឯម រៀម បង្ហោះសារអង្វរមហាជនទុកឱ្យលោកមានក្តីសុខផង
បណ្ឌិតច្នៃម៉ូដដ៏ល្បី លោក ឯម រៀម ថ្មីៗនេះ បានឡើងនៅទំព័រមុខរបស់សារព័ត៌មានជាថ្មី ក្រោយលោកថតរូបននលគក បង្ហោះនៅលើហ្វេសប៊ុក Story ដោយយកតែចានផ្លែឈើបិទបាំងត្រង់កន្លែងសំខាន់ប៉ុណ្ណោះ បង្កឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមួយនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។
ការបង្ហោះរូបភាពសិចស៊ីរបស់បណ្ឌិតច្នៃម៉ូដរូបនេះ បានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មមិនស្ទើរនោះទេ ដោយមានអ្នកលេងហ្វេសប៊ុកនាំគ្នាបញ្ចេញយោបល់រិះគន់មិនពេញចិត្តចំពោះទង្វើមួយនេះរបស់ ឯម រៀម។
ខណៈមហាជននៅតែបញ្ចេញយោបល់មិនពេញចិត្ត ស្រាប់តែនៅយប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ឯម រៀម បានបង្ហោះសារនៅលើហ្វេសប៊ុកសុំចិត្តមហាជនថា ៖ «សូមបងប្អូនមួយចំនួនទុកឱ្យខ្ញុំមានសេចក្តីសុខក្នុងជីវិតរបស់ខ្ញុំផង ខ្ញុំជាមនុស្សធម្មតាទេ មិនមានឋានៈ បុណ្យស័ក្ដិ ឬឥទ្ធិពលអ្វីក្នុងសង្គមដែរ ហើយខ្ញុំចង់បានតែជីវិតដូចសព្វថ្ងៃហ្នឹង គឺធ្វើអ្វីសប្បាយៗ។ ខ្ញុំនៅតែអត់យល់ មានបងប្អូនមួយចំនួននៅតែតាមខាំខ្ញុំអត់ឈប់ អត់លែង តាម Report Page Facebook EM Riem ទៀត, ឥលូវ Facebook របស់ខ្ញុំមិនអាច Post Video បានទេ Post បានតែរូបភាព»។
ក្រោយ ឯម រៀម បង្ហោះសារត្អូញត្អែរខាងលើមិនបានបង្ហោះ ស្រាប់តែនៅព្រឹកថ្ងៃទី ២៤ ខែមេសា នេះ លោកក៏ទទួលបានសារថ្មីពីក្រុមហ៊ុនហ្វេសប៊ុក ថាសកម្មភាពរបស់លោកខុសពីគោលការណ៍របស់គេ ៖ «Post លេងម្សិលមិញខុសគោលការណ៍ អើយ EM Riem ហត់ហើយ សូម្បីតែ Facebook ក៏ធ្វើបាប ឯម រៀម ឯងស្លៀកខោសោះ»៕