ទ្រាំទៀតមិនបាន! សូលីកា អ្នកលក់អនឡាញល្បីក្នុង Tiktok ឆ្លើយតបផាំងៗ ក្រោយមានអ្នកដៀលច្រើនពេក
ប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ អ្នកលក់អនឡាញ សូលីកា ក៏ជាបុគ្គលល្បីមួយរូបក្នុង Tiktok មួយរូបនោះ កន្លងមកឃើញថាមានមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួន បាននាំគ្នាបញ្ចេញយោបល់រិះគន់នាង ពេលបង្ហោះវីដេអូរាំ ការស្លៀកពាក់ ក៏ដូចជាការតុបតែងខ្លួនមិនសូវសមភ្នែកផ្សេងៗ។
ឆ្លើយតបនឹងអ្នករិះគន់ តារា Tiktok សូលីកា បានបង្ហោះសារក្ដៅមួយនៅលើគណនីហ្វេសប៊ុក សំដៅដល់អ្នកតែងតែទើសជាមួយសកម្មភាពរបស់នាងថា ៖ «ខ្លួនក៏ខ្លួនខ្ញុំ ជីវិតក៏ជាជីវិតខ្ញុំ មុនស្លាប់ទៅវិញចង់រស់នៅបែបណា ស្លៀកខោអាវម៉ូដអ្វី ឬទិញអ្វីក៏បាន ឱ្យតែលុយគ្រប់ហើយជាលុយរបស់យើង ព្រោះវាជាសិទ្ធិខ្ញុំ សំខាន់មិនបំពានគេមុន មិនធ្វើរឿងខុសច្បាប់ទៅបានហើយ»។
សូលីកា ដាក់តែប៉ុន្មានម៉ាត់តបទៅអ្នករិះគន់វិញ ធ្វើឱ្យអ្នកគាំទ្រនាងជាច្រើន បាននាំគ្នាបញ្ចេញយោបល់យល់ស្របព្រោងព្រាត៕