សម្ដេច ហ៊ុន សែន ផ្ដល់ប្រាក់ ៣ ម៉ឺនដុល្លារដល់តារាសម្ដែង បញ្ញា សិទ្ធ ព្យាបាលម្ដាយឈឺ
នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ប្រាក់ចំនួន ៣ ម៉ឺនដុល្លារដល់តារាសម្ដែង បញ្ញា សិទ្ធ ដើម្បីយកទៅព្យាបាលម្ដាយកំពុងធ្លាក់ខ្លួនឈឺ។
តាមប្រសាសន៍របស់សម្ដេចតេជោបានឱ្យដឹងថា សម្ដេចបានមើលឃើញពីភាពកតញ្ញូរបស់តារាសម្ដែង បញ្ញា សិទ្ធ ដែលប្រឹងប្រែងរកលុយព្យាបាលម្ដាយ ហេតុដូច្នេះ សម្ដេច និង ភរិយា ក៏មានចិត្តអាណិត ហើយផ្ដល់ប្រាក់មួយចំនួននោះសម្រាប់ទុកព្យាបាលម្ដាយ ហើយបើសិនជាមានការខ្វះខាត សម្ដេចនឹងពិនិត្យមើលតាមក្រោយទៀត។
ក្រោយទទួលបានក្ដីមេត្តាពីសម្ដេចទាំងទ្វេ តារាសម្ដែង បញ្ញា សិទ្ធ បង្ហាញអារម្មណ៍សែនរំភើបចិត្តជាពន់ពេក ដោយលោកបានរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «កូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា សែនរំភើបណាស់ អំពើល្អ ទេវតាដើរដីគឺលោកពុក និង អ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយ ជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក»៕