ញាក់សាច់! មិនត្រឹមតែសង្ហា តែតួប្រុសក្នុងរឿង «ឈីងមីងគ្រូពេទ្យកោសល្យវិច័យ» ជាកូនអភិជនទៀត
ក្នុងវិស័យកម្សាន្តកម្សាន្តចិន ឃើញមានតារាប្រុសស្រីល្បីៗជាច្រើនដែលទទួលបានភាគជោគជ័យក្នុងអាជីពរបស់ពួកគេ ដោយបានមកពីការខិតខំប្រឹងប្រែង ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈដំបូងៗ។
ទោះជាយ៉ាងណា ក៏មានទស្សនិកជនអ្នកគាំទ្រនៅតែមិនទាន់បានដឹងច្បាស់ឡើយថា តារាសិល្បៈមួយចំនួនបានមកពីក្រុមគ្រួសារអ្នកមានទ្រព្យស្តុក ប៉ុន្តែអ្នកទាំងនោះបានជាជ្រើសរើសយកដើរតាមក្តីស្រមៃរបស់ពួកគេ ដើម្បីក្លាយជាអ្នកល្បីល្បាញ ដោយមិនបានដើរតាមបំណងរបស់អ្នកមានគុណ។
ជាក់ស្ដែង ដូចជាតួអង្គសម្ដែងក្នុងរឿង «ឈីងមីងគ្រូពេទ្យកោសល្យវិច័យ» គឺលោក Zhang Ruoyun ដែលបានមកពីគ្រួសារអ្នកមានសម្បូរទ្រព្យធន ហើយលោកតារបស់តារាប្រុសរូបនេះ គឺជាស្ថាបត្យករ និង អ្នកវិទូដ៏ល្បីល្បាញម្នាក់មកពីទីក្រុងប៉េកាំង។ ចំណែកឯឪពុករបស់តារាប្រុសរូបនេះ ក៏ជាផលិតករផលិតខ្សែភាពយន្ត និង ជាម្ចាស់ក្រុមហ៊ុនផ្នែកទំនាក់ទំនង ដែលមានលក់ភាគហ៊ុនដល់ ៧២ ៦៨១ ៨០០ ដុល្លារអាមេរិកផងដែរ៕