ជី ដេវីត ឆ្លើយតបហើយ រឿងផ្ទុះថាបទ «ចុមអាអូនអត់ដេក» ត្រូវគេ Report បាត់ពី Youtube
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយបទចម្រៀងរបស់ ជី ដេវីត ក្រោមចំណងជើង «ចុមអាអូនអត់ដេក» បានបាត់ពី Youtube ដោយមានការលើកឡើងថា បទនេះជាប់ Copyright ត្រូវម្ចាស់កម្មសិទ្ធិលុបចោល។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះ នៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ តារាចម្រៀង ជី ដេវីត បានចេញមុខបង្ហោះនៅលើហ្វេសប៊ុកផេកថា ៖ «បើជ្រុលជា Send link ទៅគេហើយ Send ឱ្យគ្រប់ link ផងកុំ Send តែមួយ
FYI : បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ , សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា ។
ខ្ញុំនៅតែញញឹមបានព្រោះថា ខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប ។
គ្រាន់តែដើម្បីបង្វែសាច់រឿងសោះណ៎ទៅដុកឱ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ
(បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ, បើអាចលើកលែងតែត្រចៀក ឬ មិនចង់ទទួលយក)»៕