(វីដេអូ) ប៉ិនណាស់! វណ្ណដា ធ្វើមាត់ម្ហបៗតាមអ្នក Cover បទ «កំលោះស្រុកខ្មែរ» ក្នុង Tiktok ឡើងគួរឱ្យក្នាញ់
បទចម្រៀង «កំលោះស្រុកខ្មែរ» ដែលបកស្រាយដោយកំពូលតារារ៉េប វណ្ណដា និង លោក វណ្ណថាន កំពុងផ្ទុះការគាំទ្រ ចាក់ស្ដាប់ច្រើនព្រោងព្រាតនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយបើក្រឡេកទៅមើលក្នុង Tiktok វិញ ក៏មានអ្នកច្រៀងលេង និង Cover តាមយ៉ាងច្រើនផុសផុលផងដែរ។
និយាយដល់បទចម្រៀងកំពុងល្បីខាងលើ ថ្មីៗនេះ វណ្ណដា បានបង្ហោះវីដេអូធ្វើមាត់ម្ហបៗតាមអ្នកច្រៀង Cover បទ «កំលោះស្រុកខ្មែរ» នៅលើ Tiktok ជាមួយកាយវិការ និង ទឹកមុខក្រមិចក្រមើម ធ្វើឱ្យមហាជនឃើញហើយក្នក់ក្នាញ់ចំពោះតារាចម្រៀងរ៉េបរូបនេះមិនស្ទើរនោះទេ។
ការបង្ហាញទឹកមុខច្រៀងធ្វើមាត់ម្ហបៗនៅក្នុងវីដេអូខ្លីរបស់ វណ្ណដា ក៏ទទួលបានការបញ្ចេញយោបល់ជាច្រើនពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ជាពិសេសអ្នកគាំទ្រលោកផ្ទាល់ នាំគ្នាអស់សំណើចផង ហួសចិត្តទៅលើសំឡេងច្រៀងផង ម្យ៉ាងក្នាញ់នឹងទឹកមុខ idol ផង។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖