(វីដេអូ) ស្មានមិនដល់ថា ផន សុផារី ចាំជាតិ បង្ហាញផ្នូរ រូបថត និង ប្រពន្ធកាលពីជាតិមុន
ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយថ្មីៗនេះ តារាកំប្លែង អ្នកនាង ផន សុផារី បានបង្ហោះសារលើគណនីហ្វេសប៊ុកផេកបង្ហាញថា អ្នកនាងនៅចាំរឿងរ៉ាវកាលពីជាតិមុនរបស់ខ្លួន។
ជាការពិត នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង ផន សុផារី បានបង្ហាញផ្នូរ រូបថត និង រូបថតជាមួយប្រពន្ធកាលពីជាតិមុនរបស់ខ្លួនបង្ហោះនៅលើហ្វេសប៊ុកផេក ព្រមទាំងដាក់ Caption ថា ៖ «ព្រោះតែធ្លាប់ស្លាប់ ទើបជីវិតដែលមាននៅពេលនេះ ខ្ញុំតែងតែធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង និង អ្នកជុំវិញខ្លួន ផ្នូរ , រូបថត និង ភរិយារបស់ខ្ញុំកាលពីជាតិមុន»។
ក្រៅពីបង្ហោះរូបថត បង្ហាញថាខ្លួនអាចចាំរឿងរ៉ាវកាលពីជាតិមុន ស្រាប់តែរំលងមួយថ្ងៃក្រោយមក អ្នកនាង ផន សុផារី ក៏បានបង្ហោះវីដេអូកាន់តែបញ្ជាក់ច្បាស់ថា អ្នកនាងពិតជាចាំជាតិពិតមែន ចំណែកប្រពន្ធកូនរបស់នាងកាលពីជាតិមុន ក៏បានទទួលស្គាល់ថា អ្នកនាងគឺជាសាច់ញាតិរបស់ពួកគេកាលពីជាតិមុនដែរ។ សូមទស្សនាវីដេអូ ៖