(វីដេអូ) ស្មានមិនដល់ថា ដាដាវ តារាស្រីនិយមស្ទីល Fashion ប្លែកៗ ធ្លាប់មានជីវិតកម្សត់ខ្លាំង
បើទោះជាបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណ ៥ ឆ្នាំ ក៏ពិតមែន ប៉ុន្តែតារាសម្តែងយុវវ័យស្រស់ស្អាតកញ្ញា ដា ដាវ ក៏ហាក់ទើបតែឆក់បានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ នៅរយៈពេលប្រមាណជា ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
ពិតណាស់ បច្ចុប្បន្ន តារាស្រី ដា ដាវ កំពុងឆក់បានប្រជាប្រិយភាពខ្លាំង ដែលក្តោបតំណែងក្លាយជាតារាបង្ហាញម៉ូដ និង ទូតសុឆន្ទៈឱ្យផលិតផលក្រុមហ៊ុនជាច្រើន ក៏ព្រោះតែទេពកោសល្យ ចំណេះដឹង ជាពិសេស គឺ សម្រស់ និង ការតុបតែងខ្លួនយ៉ាងស៊ីវីល័យរបស់នាងតែម្តង។
លើសពីនេះ ស្របពេលដែលកំពុងជោគជ័យ និង មានកេរ្តិ៍ឈ្មោះកាន់តែល្បីនោះ ក្រឡេកទៅមើលជីវិតឯកជនរបស់ ដា ដាវ វិញ ក៏កំពុងតែចាយជីវិតយ៉ាងហាយសូរ មានលុយចាយពេញៗដៃ ប្រើរបស់ប៊្រេនៗ ដើរកម្សាន្តនៅក្រៅប្រទេសរស់នៅក្នុងជីវិតយ៉ាងរីករាយ និង មានក្ដីសុខខ្លាំង។
ដោយឡែក ធ្លាប់តែឃើញតារាស្រីរូបនេះចាយជីវិតយ៉ាងហាយសូរ ដែលថ្មីៗនេះ ដា ដាវ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមែនទែន ខណៈចូលរួមកិច្ចសម្ភាសក្នុងកម្មវិធី «VTALK Confession» បានរៀបរាប់ពីរឿងរ៉ាវមិននឹកស្មានដល់ ទាក់ទងនឹងជីវិតគ្រួសារ ដែលនាងកើតចេញពីគ្រួសារក្រីក្រលំបាកខ្លាំង ជីវភាពខ្វះខាតមានមួយថ្ងៃអត់មួយថ្ងៃ ធ្វើឱ្យនាងក្លាយជាកូនស្រីម្នាក់ដ៏រឹងមាំរ៉ាប់រងបន្ទុកគ្រួសារ ស៊ូប្រឹងប្រែងឆ្លងកាត់ភាពជូរចត់ធ្វើការតាំងពីអ្នករត់តុ រហូតបានប្រឡូកចូលសិល្បៈទម្រាំតែជោគជ័យដូចសព្វថ្ងៃ៕
សូមទស្សនាវីដេអូខាងក្រោម៖