ថាស្រីស្រស់ Wonyoung ក្រុម IVE ស្អាតឥតខ្ចោះ តែមកមើលសម្រស់បងស្រីវិញ ញាក់សាច់
ថ្មីៗនេះ បណ្ដាមហាជនអ្នកគាំទ្រ K-pop ជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយលេចមានព័ត៌មានថា បងស្រីបង្កើតរបស់តារាស្រី Jang Wonyoung សមាជិកក្រុមចម្រៀង IVE ក៏ត្រៀមចូលសិល្បៈដូចទៅហ្នឹងប្អូនស្រីរបស់ខ្លួនឆាប់ៗនេះផងដែរ។
បន្ទាប់ពីដំណឹងមួយនេះបានលេចសាយភាយពាសពេញអ៊ីនធើណេតមក អ្នកគាំទ្រជាច្រើនបានស្វះស្វែងរកពីប្រវត្តិ ព្រមទាំងរូបភាពកាលពីមុនជាច្រើនរបស់បងស្រី Wonyoung ព្រមទាំងចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម។
យ៉ាងណាមិញ បងស្រីរបស់ Wonyoung ដែលត្រៀមនឹងក្លាយជាតារាស្រីមួយរូបដែរនោះ មានឈ្មោះពិតថា Jang Jin Young ។ ដោយឡែក ឈ្មោះក្នុងសិល្បៈរបស់នាងមានឈ្មោះថា Jang Da Ah ។ នាងបានកើតក្នុងឆ្នាំ ២០០១ ។ សព្វថ្ងៃនេះមានវ័យ ២២ ឆ្នាំ។
មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៧ ខែ មេសា Jang Da Ah ត្រូវបានគេឱ្យដឹងថា នាងទើបតែថតផ្សាយពាណិជ្ជកម្មជាតារាម៉ូដែលឱ្យម៉ាកប្រេនមួយ ព្រមទាំងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន KingKong របស់ផលិតកម្ម Starship ដែលជាទ្រនំតែមួយ ជាមួយនឹងប្អូនស្រីរបស់នាងកំពុងជ្រកកោនផងដែរ។
ដោយឡែក ចង់ជ្រាបថា សម្រស់របស់បងប្អូនស្រីទាំង ២ ស្អាតកម្រិតណា សូមទស្សនារូបភាពខាងក្រោម៖