(វីដេអូ) មិនលាក់បាំង! ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រាប់ត្រង់ៗថាធ្លាប់កែកុនសម្រស់បន្ថែមចំណុចនេះ
បវរកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី អាចចាត់ទុកជាតារាស្រីដែលកំពុងទទួលបានភាពជោគជ័យខ្លាំងទាំងវិស័យបវរកញ្ញា និង វិស័យភាពយន្ត ដែលមួយរយៈចុងក្រោយចាប់តាំងពីទទួលបានតំណែងជា 5th Runner Up Miss Grand International មក កញ្ញាកាន់តែមានស្ទុះទីផ្សារខ្លាំង និង ទទួលបានការស្រឡាញ់គាំទ្រពីមហាជនគ្រប់ស្រទាប់ទាំងក្នុង និង ក្រៅប្រទេស។
ជាមួយគ្នានោះ អ្វីដែលតែងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈពេលដែលបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាលើឆាកបវរកញ្ញា ជារឿយៗកញ្ញាតែងបញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតៗរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ស្របពេលនោះដែរ ក្រោយពីបានឃើញរូបរាងដងខ្លួនស្រឡូនស្អាត និង គ្រងឈុតនីមួយៗជះរាងឆ្វាចៗបែបនេះហើយ បានធ្វើឱ្យមានអ្នកតាមដានមួយចំនួនមានចម្ងល់សួរទៅកាន់បវរកញ្ញារូបនេះ ចំពោះរូបរាងដងខ្លួនរបស់នាងនូវចំណុចខ្លះៗផងដែរ។
យ៉ាងណាមិញ ថ្មីៗកន្លងទៅ បវរកញ្ញារូបនេះក៏បាននិយាយទាក់ទងនឹងរឿងកែកុនបន្ថែមលើដងខ្លួនរបស់នាង ដែលទទួលស្គាល់ថានាងបានធ្វើដើមទ្រូងពិតមែន ប៉ុន្តែចំពោះសម្រស់លើផ្ទៃមុខរបស់នាង គឺមិនបានធ្វើនោះទេ។
ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «ខ្ញុំចង់ថាខ្ញុំអត់ដែលលាក់ទេ អត់លាក់តែម្ដង គេសួរខ្ញុំថាធ្វើទ្រូងអត់ ខ្ញុំអត់ដែលប្រាប់ថាខ្ញុំអត់បានធ្វើទេ គឺខ្ញុំមិនដែលប្រាប់ថាមិនដែលធ្វើទេ ខ្ញុំធ្លាប់តែប្រាប់ថាមុខបានអត់ដែលធ្វើ។ ប៉ុន្តែអ្នកទាំងអស់គ្នាកុំភ័យទៅកែមែន ពេលចាស់ទៅ ៥ ឆ្នាំទៀត ខ្ញុំហ្នឹងទៅកែមុខ កាត់ភ្នែក»៕