រង់ចាំអស់ច្រើនខែ! ទីបំផុត New និង ភរិយា បានឃើញមុខទាយាទស្នងមរតកដំបូងហើយ
នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ នៅលើបណ្តាញសង្គមរបស់តារាសម្ដែងប្រុស New Chaiyapol បានបង្ហោះរូបថតជុំគ្រួសារតូចទាំង ៣ នាក់របស់លោក ដោយបានបង្ហាញថា ពេលនេះ លោក និង ភរិយា បានទទួលស្វាគមន៍សមាជិកថ្មីជាកូនប្រុសដំបូងរបស់ពួកគេ បានដូចបំណងហើយ បន្ទាប់ពីពួកគេបានរៀបការបាន ២ឆ្នាំ។
លើសពីនេះ ក្រៅពីរូបថតសន្លឹកដែលអ្នកនាង Maysa បានផ្តល់កំណើតឱ្យទាយាទស្នងមរតកដំបូងហើយ តារាប្រុសរូបនេះ ក៏បានសរសេរជាសារខ្លីយ៉ាងរំភើបចែករំលែកដល់អ្នកគាំទ្រផងដែរ។ ក្នុងនោះក៏ឃើញ ការបញ្ចេញមតិអបអរសាទរជាច្រើនពីអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈ និង ក្រៅរង្វង់សិល្បៈផងដែរ៕