(វីដេអូ) អាយុទើប ២ ខែ! កូនប្រុសរបស់ ជី ដេវីត និង ទេព បូព្រឹក្ស មានមុខមាត់ក្រឡង់ៗគួរឱ្យក្នាញ់
ដូចដែលប្រិយមិត្តអ្នកគាំទ្រ គូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បី ជី ដេវីត និង ទេព បូព្រឹក្ស បានដឹងមកហើយ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ អ្នកនាង ទេព បូព្រឹក្ស បានសម្រាលកូនប្រុសដំបូង ដែលមានឈ្មោះថា ទេព បញ្ចវរាប ហៅក្រៅថា Albert ដែលមានមុខមាត់គួរឱ្យក្នាញ់កាត់តាមប៉ាម៉ាក់របស់ប្រុសតូចណាស់។
យ៉ាងណាមិញ បើគិតមកដល់ឥឡូវនេះ អូន Albert មានអាយុជិត ២ ខែហើយ ដោយនៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ នេះ យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកម៉ាក់អូន Albert ពោលគឺអ្នកនាង ទេព បូព្រឹក្ស បានបង្ហោះវីដេអូកូនប្រុសសំណព្វរបស់ខ្លួន ដែលមិនព្រមគេងទាល់តែសោះនៅពេលយប់ បញ្ឈរភ្នែកទល់ភ្លឺតែម្តង។
ជាមួយគ្នានោះ អ្នកនាង ទេព បូព្រឹក្ស ក៏បានបញ្ជាក់បន្ថែមនៅក្នុង Caption ថា ៖ «ពុទ្ធោលោកកូនអើយ ម៉ោង ២យប់ ដល់ ៦ ព្រឹករាល់ថ្ងៃតាំងពីចេញខែមក។ និយាយរួម វរាប អត់កាចទេ គ្រាន់អត់ចូលចិត្តគេងយប់ហ្នឹងហា៎»។ ឃើញដូចនេះ អ្នកគាំទ្រក្នុងបណ្តាញសង្គមរបស់នាងជាច្រើន បានចូលមកបញ្ចេញមតិសរសើរជាច្រើន ក្រោយបានឃើញសកម្មភាពគួរឱ្យក្នាញ់របស់កូនប្រុសសំណព្វចិត្តរបស់នាង៕
រីករាយទស្សនាវីដេអូខាងក្រោមនេះ៖