សម្បូរគេសួរថា ញុំាអីបានកូនសក់ក្រាស់ម្ល៉េះ? ស្រាប់តែ Jooy ឆ្លើយតបភ្លាមមិនលាក់បាំងទេ
ពេលនេះ កូនប្រុសតូចរបស់អ្នកម៉ាក់ Jooy គឺ អូន Pj កំពុងតែធ្វើឲ្យលោកប៉ាម៉ាក់ចាញ់ស្នេហ៍ ស្ទើរតែមិនចង់ចេញទៅធ្វើការឆ្ងាយពីកូនឡើយ។
ទន្ទឹមនឹងសុភមង្គលដែលទទួលបានយ៉ាងច្រើនពេលមានកូនតូច Jooy និង ស្វាមី ហាក់មិនសូវបង្ហាញមុខនៅក្នុងសកម្មភាពការងារសិល្បៈញឹកញាប់ដូចមុនឡើយ ពោលគឺ ផ្តោតសំខាន់លើកូនតូចយ៉ាងពេញទំហឹងតែម្តង។
យ៉ាងណាមិញ មានសំណួរមហាជនជាច្រើនបានចោទសួរទៅកាន់លោកប៉ាអ្នកម៉ាក់ថ្មីថ្មោងនេះ ស្ទើរគ្រប់គ្នាទៅហើយពីសម្រស់របស់អូនតូច PJ ថាតើប៉ាម៉ាក់រូបនេះ មានវិធី ឬ អាថ៌កំបាំងអ្វីទើបបានជាមានកូនស្រស់សង្ហា ស្បែកភ្លឺថ្លា និង សក់ក្រាស់យ៉ាងនេះ។ ក្រោយទទួលបាននៅសំណួរដដែលៗជាច្រើន ទីបំផុត លោកប៉ាអ្នកម៉ាក់មួយគូនេះ ព្រមដឹកដៃគ្នាបង្ហាញខ្លួន នៅក្នុងកម្មវិធីរបស់ពិធីករប្រុសលោក Moddam ហើយ ជាពិសេសថែមទាំងស្រាយនូវចម្ងល់ ដែលមហាជនតែងសួរថា តើអ្នកម៉ាក់ Jooy ញុំាអ្វី បានជាកូនកើតមកមានសក់ច្រើនម្ល៉េះ។
ក្នុងនោះ Jooy បានទម្លាយត្រង់ៗថា កាលកំណើតកូនប្រុសតូចរបស់នាង អូន PJ នាងចូលចិត្តញុំាល្ងខ្មៅ មិនថាប្រភេទទឹក ឬ ដាក់ក្នុងអាហារនោះទេ។ បន្ថែមពីនោះ នាងចូលចិត្តទទួលទានប្រភេទអាហារបន្លែបំប៉នផ្សេងៗ៕