(វីដេអូ) រំដួលលិចទឹក ច្នៃឈុតឱ្យ វត្តី ដើរលើវេទិកា «ពិព័រណ៌កេសរកូលជាតិ» យ៉ាងស្អាត់ប្រណីត
មហាជនសុទ្ធសឹងតែជា្របហើយពីអ្នកច្នៃម៉ូដ រំដួលលិចទឹក ដែលត្រូវបានចាត់ទុកជាអ្នកសិល្បៈផ្នែកដើរម៉ូដ និង អ្នកច្នៃម៉ូដដ៏ល្បីឈ្មោះមានស្នាដៃមួយរូប ដែលមានទេពកោសល្យ និង គំនិតច្នៃប្រឌិតខ្ពស់ ចូលចិត្តរចនាម៉ូដសម្លៀកបំពាក់ស្អាតប្រណីតប្លែកៗរំលេចដោយធម្មជាតិប្រកបដោយតម្លៃសិល្បៈ។
ម្យ៉ាងវិញទៀត ក្រៅពីបញ្ចេញស្នាដៃច្នៃម៉ូដឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតប្រណីតបង្កប់អត្ថន័យ និង រំលេចទម្រងសិល្បៈផ្សេងៗបង្ហាញលើបណ្ដាញសង្គមនោះ អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ ក៏មានស្នាដៃច្នៃម៉ូដឱ្យបវរកញ្ញា តារាបង្ហាញម៉ូដល្បីៗដើរលើវេទិកាធំតូចជាច្រើនកន្លងមក។
យ៉ាងណាមិញ មួយរយៈពេលធំហើយដែល អ្នកច្នៃម៉ូដរំដួលលិចទឹក បានខកខានបញ្ចេញស្នាដៃ ចាប់តាំងពីលោកធ្លាក់ខ្លួនឈឺធ្ងន់កាលពីចុងឆ្នាំ ២០២១ កន្លងទៅនោះ គេពុំសូវបានឃើញលោកបង្ហាញវត្តមានលើវេទិកាបង្ហាញម៉ូដ និង បង្ហាញស្នាដៃច្នៃម៉ូដថ្មីប្លែកៗ បង្ហោះលើបណ្ដាញសង្គមដូចពីមុនទៀតឡើយ។
ដោយឡែក ថ្មីៗនេះ រំដួលលិចទឹក ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញលោកបង្ហាញវត្តមានជាថ្មីលើវេទិកាកម្មវិធី «ពិព័រណ៌កេសរកូលជាតិ» ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។ ក្នុងនោះ អ្នកច្នៃម៉ូដរូបនេះ បានបង្ហាញវត្តមានក្នុងនាមអ្នកច្នៃម៉ូដម្នាក់ ដែលបានបង្ហាញស្នាដៃច្នៃឈុតឱ្យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ្នកដើរម៉ូដផ្សេងទៀត ដើរបង្ហាញលើវេទិកាជាតិមួយនេះ។
សូមទស្សនាវីដេអូខាងក្រោម៖