ស្ថាប័ន Miss Grand Cambodia ច្រានចោលព័ត៌មាន ក្រោយផេគមួយទម្លាយថាឱ្យមកុដ 2023 ទៅ អ៊ិន លក្ខិណា
ទន្ទឹមនឹងការប្រកួត Miss Grand Cambodia 2023 នឹងជិតខិតមកដល់ ខណៈនេះស្ថាប័នបានចេញមកបង្ហាញវត្តមានបេក្ខភាពទាំង ២៨ នាក់ក្នុងវគ្គជម្រុះជុំទី ១ ហើយ ដោយសុទ្ធសឹងជាបេក្ខភាពដែលមានសម្រស់ និង ភាពឆ្លាយវៃ ជាពិសេសមានជើងខ្លាំងដែលមានបទពិសោធថែមទៀតផង។
ក្រោយពីបានបង្ហាញបេក្ខភាពផ្លូវការមិនទាន់បានប៉ុន្មានផង ស្រាប់តែមានគណនីហ្វេសប៊ុកផេកមួយឈ្មោះថា Stephen Serr បានចេញមកបង្ហោះថាម្ចាស់ស្ថាប័ន MGC លោកស្រី អ៊ឹម សុគន្ធា ដែលជាថៅកែស្រីផលិតផល HK7 នឹងបំពាក់មកុដឱ្យកញ្ញា អ៊ិន លក្ខិណា ជាអ្នកឈ្នះ។
បើតាមការបង្ហោះឡើងពីគណនីហ្វេសប៊ុកផេកនេះបានសរសេរថា ៖ «នេះជាដំណឹងពិតៗដែលហ្វេនៗអាចដឹងថា ថៅកែស្រី HK7 បានទាក់ទងទៅកញ្ញា អ៊ិន លក្ខិណា ថានឹងបំពាក់មកុដឱ្យកញ្ញា អ៊ិន លក្ខិណា ជាអ្នកឈ្នះ (អ្នកចូលរួមប្រកួតទៅដូចទៅអមឆាក) អាចសួរថៅកែស្រីបានគេរៀបចំអស់ហើយ Winner Miss Grand Cambodia 2023 is In leakhena»។
ងាកមកមើលអ្នកគាំទ្រវិញ ក្រោយឃើញមានការលើកឡើងដូច្នោះហាក់មានការស្រឡាំងកាំង និង កើតមន្ទិលព្រោងព្រាត។ ដោយឡែក សម្រាប់ស្ថាប័ន Miss Grand Cambodia វិញ ក្រោយពីឃើញដំណឹងនោះចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកដូចនោះ ក៏បានចេញមកច្រានចោលទាំងស្រុងថាជាព័ត៌មានមិនពិតឡើយ។
ក្នុងនោខាងស្ថាប័នបានលើកឡើងថា ៖ «ស្ថាប័នយើងខ្ញុំសូមបដិសេធទាំងស្រុង សម្រាប់ម្ចាស់អាខោនមួយនេះបានផុសឡើង ខាងស្ថាប័នយើងខ្ញុំមិនប្រព្រឹត្តទង្វើបែបនេះឡើយ ហើយកាន់តែមិនពាក់ព័ន្ធការហៅ ឬ សន្យាដល់នរណាម្នាក់មកប្រឡងផ្តល់មកុដជូនជាផលដោះដូរដាច់ខាត។
-ចំណុចទី ១ នៃការផុស ធ្វើឱ្យប៉ះពាល់ដល់ឈ្មោះម្ចាស់កម្មវិធី Miss Grand Cambodia ឆ្នាំថ្មីយ៉ាងខ្លាំង
-ចំណុចទី ២ ធ្វើឱ្យបេក្ខភាពដែលកំពុងស្ថិតក្នុងការប្រឡង ឬ ជម្រុះ មានការយល់ច្រឡំយ៉ាងខ្លាំងចំពោះកម្មវិធី ព្រោះខាងកម្មវិធីប្រកាន់ខ្ជាប់ចំណុចសំខាន់ៗ ដូចជា ៖
-បេក្ខភាពត្រូវមាន ៖ ភាពស្រស់ស្អាត សមត្ថភាព ភាពវ័យឆ្លាត និង មានទេពកោសល្យ ស័ក្តិសមជាបវរកញ្ញា
-មិនមានខ្សែបក្ខពួក គឺគ្រប់យ៉ាងចេញពីភាពខំប្រឹង
-ភាពសុក្រឹតជាចាំបាច់
ដូច្នេះចំពោះការលើកឡើងរបស់បុគ្គលនេះ ក៏ប្រៀបដូចជាមិនឱ្យតម្លៃដល់បវកញ្ញាកម្ពុជា ថាមិនមានសមត្ថភាពពិតប្រាកដផងដែរ។ ខាងយើងខ្ញុំមិនដឹងថាអាខោននេះបង្កេីតដោយបុគ្គលរូបណាឡេីយ ហ្វេនៗសូមជួយឆែកមេីលផង @stephen Serr បើដឹងហ្វេនជួយប្រាប់ផង ព្រោះគាត់បង្កើតក្នុងន័យមិនល្អឡើយ»៕