រូបភាពថ្ងៃមង្គលការរបស់ Lee Seung Gi កូនកំលោះកូនក្រមុំផ្អែមល្ហែមយ៉ាងមានក្តីសុខ
ពិធីមង្គលការរបស់តារាសម្ដែងប្រុស Lee Seung Gi និង Lee Da In នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ គឺជាកម្មវិធីមួយដ៏មានការចាប់អារម្មណ៍បំផុតនាពេលនេះ។
គូស្នេហ៍មួយគូននេះ បានរៀបការនៅឯសណ្ឋាគារ Grand Intercontinental Seoul Parnas លំដាប់ផ្កាយ ៥ ដ៏ប្រណិតបំផុតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយមានការចូលរួមពីភ្ញៀវលំដាប់សុទ្ធសឹងតែតារា A-list ដូចជា Lee Dong Wook, Han Hyo Joo, Cha Eun Woo, Lee Se Young, Yoo Jae Suk, Kang Ho Dong។
យ៉ាងណាមិញ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុនកម្សាន្តរបស់តារាទាំងពីរ បានបញ្ចេញរូបភាពអាពាហ៍ពិពាហ៍ប្រៀបដូចជាក្នុងរឿងនិទាន បានឃើញកូនកំលោះ Lee Seung Gi និង កូនក្រមុំ Lee Da In ដឹកដៃគ្នាពេញដោយស្នាមញញឹមយ៉ាងមានសុភមង្គល។
ក្នុងនោះដែរ តារាស្រី Lee Da In នៅក្នុងឈុតកូនក្រមុំ ពិតជាស្រស់ស្អាតដូចព្រះនាង ទោះបីនាងមិនសូវជាតុបតែងខ្លួនច្រើន ប៉ុន្តែសម្រស់ស្រស់ស្អាត និង ភាពទន់ភ្លន់របស់នាង ធ្វើឱ្យមហាជនឈ្លក់វង្វេង៕