មិនឱ្យខកចិត្ត! ទេព ពិសិដ្ឋ ចេញបទថ្មីរៀបរាប់ពីភាពសប្បាយៗក្នុងខេត្តសៀមរាបថ្ងៃចូលឆ្នាំ ផ្ទុះការគាំទ្រខ្លាំង
នៅសល់មិនដល់ប្រមាណ ១ សប្ដាហ៍ទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២៣ នឹងឈានចូលមកដល់។ រីឯចម្រៀងដើម្បីត្រៀមស្វាគមន៍ឆ្នាំថ្មី ពីសំណាក់សិល្បករសិល្បការិនីខ្មែរយើងជាច្រើន ក៏បានចេញមកបន្ដាក់គ្នាជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញតារាចម្រៀងរូបនេះបានបញ្ចេញបទចម្រៀងថ្មីស្នាដៃថ្មីប្លែកមួយបទទៀត ដែលជាបទចម្រៀងបែបហ៊ីបហបរៀបរាប់ពីសកម្មភាពសប្បាយៗជាច្រើនរបស់ប្រជាជនខ្មែរយើង ទៅលេងនៅឯខេត្តសៀមរាប ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខាងមុខ។
បទថ្មីនេះដែរ មានចំណងជើងថា «HOMETOWN» ដែលជាបទចង្វាក់ញាក់កំពុងតែឆក់បានចំណាប់អារម្មណ៍ និង សរសើរពីអ្នកគាំទ្រយ៉ាងខ្លាំងទាំងគុណភាពសំឡេងរបស់លោក ទាំងវីដេអូបទចម្រៀង ព្រមទាំងអត្ថន័យនានាក្នុងមួយបទនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖