បែកគ្នាហើយ Nicky ទើបទម្លាយកាដូពិសេសតម្លៃកប់ ដែលទិញទុកឱ្យ Goy ថ្ងៃកំណើត
ក្រោយភ្ជាប់ចំណងស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំមក ថ្មីៗនេះ គូស្នេហ៍តារាប្រុស Nicky និង Goy បានសម្រេចចិត្តចែកផ្លូវគ្នាដើរផ្លូវរៀងខ្លួន ដោយសារតែការរស់នៅមិនចុះសម្រុង ហើយការបែកបាក់មួយនេះក៏មិនបានធ្វើឱ្យអ្នកទាំងពីរមើលមុខគ្នាមិនចំដែរ ពោលគឺនៅរាប់អានគ្នាជាមិត្តធម្មតា។
ជាក់ស្តែង កាលពីថ្ងៃកំណើតរបស់ Nicky កន្លងទៅ បើទោះបីជាទំនាក់ទំនងបានចប់ គេសង្កេតឃើញ Goy នៅតែបង្ហោះសារជូនពរអតីតគូស្នេហ៍ដែលហាក់បង្ហាញថា ចំណងមិត្តភាពអ្នកទាំងពីរនៅល្អមិនបានពាក់មុខដាក់គ្នានោះទេ។
ដោយឡែក អ្វីដែលអ្នកគាំទ្រភ្ញាក់ផ្អើលបំផុតនោះ ក្រោយបានឃើញ Nicky បង្ហាញកាដូដែលបានទិញឱ្យ Goy មុនពេលបែកគ្នា ដោយកាដូនោះគឺ កាបូបប្រេនតម្លៃជាង ៥០០០ ដុល្លារ ដែលបានទិញត្រៀមឱ្យ Goy នៅថ្ងៃកំណើត ២៨ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ៕