កូនមាសកូនពេជ្រ! អស់ពីផ្ទះ សម្ភារថ្លៃៗ ហេង វិសាល ទិញឡានម៉ាកទំនើបតម្លៃម៉ឺនដុល្លារជូនម្តាយ
ទស្សនិកជនភាគច្រើនប្រាកដជាបានស្គាល់ហើយ ហេង វិសាល Youtuber ដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលមានជីវិតល្អប្រសើរទាំងវ័យក្មេង ដោយអាយុត្រឹម ២៨ ឆ្នាំ ហេង វិសាល មានប្រាក់ចំណូលដែលលោកបានខិតខំប្រឹងប្រែងរកមកដោយខ្លួនឯង។
ហេង វិសាល ជា Youtuber ម្នាក់ដែលទទួលបានភាពជោគជ័យលើជីវិតការងារ តែបើក្រឡេកទៅមើលពីក្រោយនៃភាពជោគជ័យនេះវិញ Youtuber ស្រស់សង្ហារូបនេះ ក៏មានការប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ជាពិសេសនោះគឺដើម្បីអ្នកម្តាយជាទីស្រឡាញ់តែម្តង។
កន្លងមក លោក ហេង វិសាល បានសម្រេចបំណងធំរបស់អ្នកម្តាយម្តងរួចហើយ ដោយលោកបានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃរយៈពេល ៤ ទៅ ៥ ឆ្នាំ ដើម្បីទិញផ្ទះវីឡាទំនើបខ្ទង់ម៉ឺនដុល្លារជូនអ្នកមានគុណ។ មិនត្រឹមតែប៉ុណ្ណោះ influencer រូបសង្ហាររូបនេះ ក៏ធ្លាប់បានចំណាយលុយទិញកាដូតម្លៃខ្ទង់ពាន់ជូនអ្នកម្តាយជាទីស្រឡាញ់ជាបន្តបន្ទាប់ថែមទៀតផង។
ដោយឡែកនៅក្នុងឆ្នាំ ២០២៣ នេះ ពោលគឺកៀកថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោក ហេង វិសាល បានទិញកាដូធំជូនអ្នកម្តាយជាថ្មីម្តងទៀតហើយ ដែលជាឡានទំនើបស៊េរី Land Rover Defender ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ៕