ផ្អើលសិល្បៈ! សុខៗ មុំ សុទ្ធារ៉ា បង្ហោះសារថាមានគេគំរាមប្រើលុយជួលមនុស្សមកវាយលោក
នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ នេះ តារាសម្តែងស្រស់សង្ហាលោក មុំ សុទ្ធារ៉ា បានបង្ហោះសារមួយធ្វើឱ្យអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនកំពុងផ្ទុះការភ្ញាក់ផ្អើល និង ព្រួយបារម្ភរូបលោកយ៉ាងខ្លាំង។
សារដែលរៀបរាប់នោះ លោ មុំ សុទ្ធារ៉ា បានសរសេរឡើងហាក់ដូចមានអ្នកមានលុយគំរាមចង់ជួលមនុស្សឱ្យវាយលោក ដោយសារនោះលោករៀបរាប់ថា ៖ «បងអាងមានលុយហ្ហេ៎? សម័យនេះ គេឈប់ជួលគេឱ្យវាយហើយ។ បើបងខ្លាំងបងចេញមកបង កោតបងយកពាក្យអ៊ីចឹងមកគំរាមកើត!»។
ក្រោយពីឃើញសារខាងលើនោះហើយ បើទោះជាលោក មុំ សុទ្ធារ៉ា មិនទាន់បញ្ជាក់ច្បាស់លាស់ថាជាបុគ្គលណាក៏ដោយ តែមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈក៏ហាក់ព្រួយបារម្ភសុខទុក្ខរបស់លោកជាច្រើនផងដែរ៕