ស្អាតណាស់! ធ្លាយទិដ្ឋភាពរោងការរបស់ Lee Seung Gi ធ្វើនៅក្នុងសណ្ឋាគារប្រណីតលំដាប់ផ្កាយ ៥
ក្រោយពីទាក់ទងគ្នាបាន ៣ ឆ្នាំ ពេលនេះគូស្នេហ៍តារាសម្ដែងល្បីរបស់កូរ៉េ Lee Seung Gi និង Lee Da In បានក្លាយជាប្រពន្ធប្តីស្របច្បាប់ហើយ ដោយពួកគេបានរៀបចំពិធីមង្គលការ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៣ នេះ។
ក្នុងនោះដែរ ពិធីមង្គលការរបស់តារាទាំងពីរ គឺត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារ Grand Intercontinental Seoul Parnas ជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្រណីតមួយនៅក្នុងទីក្រុងសេអ៊ូល ដែលជាទីតាំងគូស្នេហ៍តារាល្បីៗជាច្រើនគូបានជ្រើសរើស ដើម្បីរៀបចំពិធីមង្គលរបស់ពួកគេ ដោយសារតែកន្លែងធំទូលាយ និង ភាពប្រណីតសម្បូរបែបទាន់សម័យ។
លើសពីនេះ មង្គលការរបស់អ្នកទាំងពីរ បានរើសយកមេចុងភៅជនជាតិបារាំងចំនួន ២ នាក់ ដើម្បីរៀបចំខាងផ្នែកម្ហូបអាហារឱ្យកាន់តែមានរសជាតិ និង សោភណ្ឌភាពផងដែរ។
ទោះជាយ៉ាងណា ក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរមិនសូវជាមានមហាជនគាំទ្រច្រើនឡើយ ដោយសារមហាជនមួយចំនួនមានការមិនពេញចិត្តចំពោះខាងកូនក្រមុំ Lee Da In ដែលគ្រួសាររបស់នាងបានជាប់ពាក់ព័ន្ធក្នុងរឿងឆបោកជាច្រើន ទើបបានជាមុនថ្ងៃរៀបការរបស់ពួកគេហាក់ដូចជាខ្សត់សំឡេងក្រុមអ្នកគាំទ្រ៕