ផ្អើលហ្វេសប៊ុក! បុរសម្នាក់ប្រកាសឱ្យ ប៊ុត សីហា ឆាប់ចូលដោះស្រាយសងលុយ និង កុំធ្វើផ្គើន បើមិនចង់មានបញ្ហា
នៅប៉ុន្មានថ្ងៃមុន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានគណនីហ្វេសប៊ុកមួយឈ្មោះ Bondcher Buth បង្ហោះសារក្ដែងៗថា ប្ដីប្រពន្ធ ប៊ុត សីហា មិនតបឆាតរបស់ខ្លួន ទំនងជាពាក់ព័ន្ធនឹងរឿងលុយកាក់។
ស្រាប់តែនៅយប់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ គណនីហ្វេសប៊ុក Bondcher Buth ដដែល បានបង្ហោះសារកាន់តែក្ដៅគគុក ដោយលោកបានប្រកាសរកមុខ ប៊ុត សីហា ក្ដែងៗថា ៖ «ខ្ញុំប្រកាសប្រាប់ សីហា ប៊ុត ឯងឱ្យហើយ បើសងលុយខ្ញុំអស់បញ្ហា គឺចប់ តែបើនៅធ្វើផ្គើន ជីវិតឯងរស់បែបរត់គេចអ៊ីចឹងរហូតហើយ សិល្បៈរៀបឡើងវិញហើយ បើចង់លក់ផ្លូវ លក់អនាគតត្រឹមលុយប៉ុណ្ណឹងសាកទៅ!»។
ដ្បិតថាមានការបង្ហោះម្ដងហើយម្ដងទៀតពីគណនីខាងលើក៏ដោយ ប៉ុន្ដែងាកទៅតារាចម្រៀង ប៊ុត សីហា វិញ ហាក់មិនអើពើ ឬឆ្លើយតបអ្វីទៅកាន់ម្ចាស់គណនី Bondcher Buth វិញឡើយ ដោយលោកបែរជាមានសកម្មភាពធម្មតាៗនៅលើបណ្ដាញសង្គមរបស់ខ្លួនធ្វើព្រងើយ៕