Two Pee ទម្លាយពាក្យក្នុងចិត្តពាក់ព័ន្ធ Ploy ភ្លាម ស្រាប់តែនាងឆ្លើយតបទៅវិញយ៉ាងផ្អែម
ក្រោយមហាជនផ្ទុះការសង្ស័យថា តារាស្រី Ploy និង តារាចម្រៀងរ៉េប Two Pee កំពុងតែបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ទីបំផុតកាលពីពេលកន្លងទៅ តារាចម្រៀងរ៉េប Two Pee បានចេញមុខបកស្រាយ និង ទម្លាយពាក្យសម្តីពិតឱ្យដល់អ្នកគាំទ្របានស្តាប់ដោយមិនលាក់បាំងថា លោកបានស្គាល់ជាមួយ Ploy យូរណាស់មកហើយ លោកចូលចិត្តនាងតាំងតែលោកនៅក្មេងម៉្លេះ ហើយ Ploy ជាមនុស្សស្រីម្នាក់ដែលស្រស់ស្អាត ពិសេសមួយរយៈនេះលោកក៏បានជួបគ្នាញឹកញាប់ដែរ ព្រោះលោក និង Ploy មានមិត្តភក្តិរាប់អានក្នុងក្រុមតែមួយ។
លើសពីនេះទៅទៀត តារាប្រុសរូបនេះក៏បានបន្ថែមទៀតថា អ្វីដែលលោកចង់បញ្ជាក់នោះគឺពេលនេះលោកនៅទំនេរ និង មិនបានបិទបេះដូងខ្លួនឯងដែរ លោកចង់មានពេលវេលាស្វែងយល់ពីគ្នា និង មើលថែគ្នា តែលក្ខណៈជាមិត្ភភក្តិសិន ព្រោះលោកក៏ចង់មានស្នេហា និង មានគ្រួសារដូចគេដែរ។
យ៉ាងណាមិញ ក្រោយ Two Pee ចេញមុខបកស្រាយមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ Ploy បានចេញមុខបង្ហោះសារមួយធ្វើឱ្យអ្នកគាំទ្រកាន់តែយល់ច្បាស់ពីទំនាក់ទំនងរបស់នាង និង Two Pee ថែមទៀត ពោលគឺនាងបានបង្ហោះរូបភាពរបស់ខ្លួនថតជាមួយ Two Pee ព្រមទាំងភ្ជាប់ជាមួយខេបសិនយ៉ាងផ្អែមល្ហែមថា ៖ «ចូលរួមអបអរផងណាមនុស្សពូកែ ថ្ងៃក្រោយកុំភ្លេចមកធ្វើអាហារឱ្យញុំាផង»៕