អស់ស្ទះ! Trailer MV បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ច្រៀងដោយកំពូលតារា ៤ ដួង ផ្ទុះការគាំទ្រខ្លាំង
បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» បកស្រាយដោយកំពូលតារាចម្រៀង ៤ ដួងក្នុងផលិតកម្ម Galaxy Navatra មានដូចជាឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា តន់ ចន្ទសីម៉ា និង លោក ខេម មានគោលបំណងផលិតឡើងដើម្បីដើម្បីអបអរសាទរ កម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខាងមុខនេះ។
ជាក់ស្ដែង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ គណនីផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានចេញវីដេអូ Trailer បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» មានរយៈពេលប្រមាណជាង ២ នាទី បានធ្វើឱ្យបណ្ដាមហាជនខ្មែរជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង ទាំងអត្ថន័យនៃបទចម្រៀង ជាពិសេសប្លង់នានា ដែលបានបង្ហាញនៅក្នុងវីដេអូនោះផ្ទាល់តែម្ដង។
លើសពីនេះទៅទៀតនោះ នេះគ្រាន់តែ Trailer នៃបទចម្រៀងតែប៉ុណ្ណោះ ប៉ុន្តែបានឆក់យកអារម្មណ៍ទស្សនិកជនជាច្រើនពាន់នាក់ ផ្ទុះចែករំលែក ព្រមទាំងលាន់មាត់សរសើរបទចម្រៀងមួយនេះមិនដាច់ពីមាត់នោះឡើយថា បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» នេះបានបង្ហាញពីសាមគ្គីភាពរបស់ខ្មែរ វប្បធម៌ ព្រមទាំងអរិយធម៌របស់ខ្មែរជាច្រើននៅក្នុងនោះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖