ផ្ទុះរឿង «អ្នកមានអ្នកក្រ» ច្រើនពេក នាយពាក់មី សុំចេញបទចម្រៀង «កន្រ្ទឹមអ្នកក្រ» ឱ្យទាន់ចូលឆ្នាំ
មួយរយៈមកហើយដែលគេឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ជាដើម មានការបង្ហោះលើកឡើង ដោយជជែកវែកញែកពីប្រធានបទ «អ្នកមានអ្នកក្រ» ហើយមកដល់ពេលនេះ ប្រធានបទមួយនេះនៅតែក្ដៅគគុក ព្រោះមានអ្នកខ្លះថាមិនគួរមើលងាយអ្នកក្រ គ្មានអ្នកណាម្នាក់ចង់ក្រ ចង់លំបាកជាដើម ចំណែកខ្លះទៀតក៏បានបញ្ចេញគំនិតតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។
ដោយឡែក ក្រឡេកទៅមើលតារាកំប្លែង នាយពាក់មី ឯនោះវិញ លោកក៏បានចេញមតិពាក់ព័ន្ធនឹងពាក្យថា «អ្នកមានអ្នកក្រ» ដែរ តែលោកហាក់មិនមានការលើកឡើងច្រើន ឬ រិះគន់នោះឡើយ ពោលគឺលោកនិយាយថាខ្លួនសុំចេញចម្រៀងចូលឆ្នាំខ្មែរមានចំណងជើងថា៖ «កន្រ្ទឹមអ្នកក្រ»។
ក្នុងនោះ នាយពាក់មី បានសរសេរសារថា ៖ «ឃើញគ្រូជោគជ័យ ដៀលអ្នកក្រច្រើពេក អ្នកក្រចាំតែខុស ចូលឆ្នាំនេះខ្ញុំសុំចេញបទ កន្ទ្រឹមអ្នកក្រ»៕