ភ្ញាក់ព្រើត! ក្រឡេកភ្លែតស្មាន ផន ស្រីខួច រៀបការ ការពិតជាបងស្រីរបស់នាងសោះ
កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ សិល្បករ សិល្បការិនីជាច្រើនបានបង្ហោះរូបភាពនៅខាងមុខរោងការមួយកន្លែង ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និង គិតសង្ស័យថាជាមង្គលការរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ផន ស្រីខួច តែការពិតគឺជាមង្គលការរបស់បងស្រីតែម្នាក់គត់របស់នាង មានឈ្មោះថា ផន ស្រីពេជ្រ ដែលមានមុខមាត់ស្រដៀងនាងយ៉ាងខ្លាំង។
ក្នុងមង្គលការរបស់បងស្រីកញ្ញា ផន ស្រីខួច នោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បករ សិល្បការិនី ជាច្រើនណាស់ដែរ ដើម្បីអបអរសាទរថ្ងៃមង្គលរបស់គូស្វាមីភរិយាថ្មី។
លើសពីនោះ ទន្ទឹមនឹងជូនពរដល់ថ្ងៃមង្គលរបស់បងស្រី កញ្ញា ផន ស្រីខួច មហាជនអ្នកគាំទ្រ ក៏សម្រុកបញ្ចេញមតិ និង រង់ចាំឃើញ កញ្ញា ផន ស្រីខួច ក្លាយទៅជាកូនក្រមុំដូចគ្នាដែរ៕