(វីដេអូ) បញ្ចាំងចប់រាប់ឆ្នាំ តួអង្គអាប បូនីតា ដាដេណា ទើបទម្លាយរឿងរ៉ាវនេះ ពេលថតឈុតអាបម្តងៗ
បើរំឭកកាលពីប្រមាណ ២០ ឆ្នាំមុន មហាជននិយមតាមដានទស្សនាខ្សែភាពយន្ត ប្រាកដជាបានស្គាល់មកហើយនូវតារាសម្តែងស្រីសិចស៊ី អ្នកនាង បូនីតា ដាដេណា ដែលភាគច្រើននិយមដើរជាតួអង្គឆ្នាសឆ្នើម និង ជាតួអង្គខ្មោច ជាក់ស្តែងដូចជារឿង «អាប» ជាដើមនោះ។
គេចាំបានថាក្រោយផ្អាកពីវិថីសិល្បៈជាច្រើនឆ្នាំ នៅអំឡុងឆ្នាំ ២០១៨ អ្នកនាង បូនីតា ដាដេណា ក៏បានលេចវត្តមានជាថ្មីក្នុងខ្សែភាពយន្តមានចំណងជើងថា «ម្ចាស់ទាយាទ» ដែលជាភាពយន្តចុងក្រោយអ្នកនាងសម្រេចបញ្ចប់អាជីពលើវិថីសិល្បៈតែម្តង។
ក្រោយពីបាត់មុខលើវិថីសិល្បៈឈឹងប្រមាណជា ៤ ឆ្នាំមកនេះ ក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុក មហាជនអ្នកគាំទ្រដែលនៅចងចាំអ្នកនាង បូនីតា ដាដេណា ក៏បានឃើញវត្តមានរបស់នាងជារឿយៗ ដោយបច្ចុប្បន្នអតីតតារាសម្តែងស្រីខាងលើនេះ កំពុងប្រកបរបរពេញនិយម គឺលក់ផលិតផលថែសម្រស់តាមអនឡាញ។
យ៉ាងណាមិញ ថ្មីៗនេះ អតីតតារាសម្តែងនិយមដើរតួអង្គជាអាបខាងលើបានចូលរួមកម្មវិធីមួយ និង ទម្លាយពីរឿងរ៉ាវកន្លងទៅរាល់ពេលខ្លួនសម្តែងជាតួអង្គអាបម្តងៗ ដែលត្រូវកាត់តជាមួយនឹងពោះវៀន ពោះតាំង។ ក្នុងការរៀបរាប់នោះដែរ អ្នកនាង បូនីតា ដាដេណា បានឱ្យដឹងថា ពេលថតឈុតដកកហោះម្តងៗ គឺតែងយកពោះវៀនជ្រូក គ្រឿងក្នុងជ្រូកមកថតជាមួយការប្របច្ចេកទេសផ្សេងទៀត ដូចជាដាក់ភ្លើងចូលទៅដើម្បីឱ្យមានពន្លឺ ជាដើម។