បាត់ឈឹង! យឹម តារានីតា Freshie Girl លំដាប់រងទី ៤ ជំនាន់ មាន សូនីតា ការពិតសំងំចាយជីវិតយ៉ាងសាមញ្ញ
បើវិលទៅកាន់ការប្រកួត Freshie Girls & Boys ឆ្នាំ ២០០៩ ជំនាន់ទី ៨ ច្បាស់ជាបានដឹងថាជាឆ្នាំដែលរាជិនីក្រមា មាន សូនីតា បានចូលរួមប្រកួត។ កាលជំនាន់នោះ គេចាំបានថាជ័យលាភីមានចំនួន ១០ រូប ពោលគឺ Freshie Girls ៥ រូប និង Freshie Boys ៥ រូប ដែលទទួលពានរង្វាន់។
ការប្រកួត Freshie Girls & Boys ឆ្នាំ ២០០៩ ជំនាន់ទី ៨ នោះ Freshie Girls & Boys ដែលពានរង្វាន់បាន លោក ប៉ែន ច័ន្ទសិទ្ធិ និង កញ្ញា ស៊ន ចន្ធី ទទួលបានជ័យលាភី។ លោក យិន សួន និង កញ្ញា ម៉ាណែត ទទួលបានលំដាប់រងទី ១។ លោក ងួន រិទ្ធី និង អ្នកនាង ច្រឹង វិជ្ជរ៉ា ទទួលបានលំដាប់រងទី ២។ លោក ឡេង សុវណ្ណារ៉េត និង កញ្ញា មាន សូនីតា ទទួលបានលំដាប់រងទី ៣។ លោក កែវ គឹមលីន និង អ្នកនាង យឹម តារានីតា ទទួលបានលំដាប់រងទី ៤។
យ៉ាងណាថ្ងៃនេះ ក្រឡេកទៅមើលជ័យលាភីលំដាប់រងទី ៤ Freshie Girls & Boys ឆ្នាំ ២០០៩ ជំនាន់ទី ៨ អ្នកនាង យឹម តារានីតា ឯនោះវិញ ក្រោយពីបានឈ្នះជ័យលាភីហើយ អ្នកនាងក៏បានបន្តអាជីពលើវិថីសិល្បៈជាពិធីករកម្មវិធីកម្សាន្ត និង កម្មវិធីទូរទស្សន៍មួយចំនួនផងដែរ។ លើសពីនោះ អ្នកនាងក៏បានចូលរួមសម្តែង MV មួយចំនួនទៀតផង។
ក្រោយមកអតីត Freshie Girl ខាងលើ ក៏បានបញ្ចប់អាជីពសិល្បៈទាំងស្រុង និង បានរៀបការសាងគ្រួសាររួចជាស្រេចហើយដែរ ដោយបច្ចុប្បន្ន អ្នកនាង យឹម តារានីតា ទទួលបានចំណងដៃកូនស្រី ១ រូប និង ប្រុស ១ រូប ហើយដែរ៕