ទីបំផុត! Bella ចេញបកស្រាយច្បាស់ហើយ ក្រោយគេទាញចូលរឿងទំនាស់នឹងអ្នករួមអាជីព
កាលពីពេលថ្មីៗកន្លងមកនេះ មានការ Live ជុំគ្នាមួយពីតារាស្រីថៃ ៤ រូប ក្នុងនោះរួមមាន តារាស្រី Mai Davika, Margie, Mint និង Mew។ យ៉ាងណាមិញ ក្នុង Live នោះ តារាស្រី Mai Davika បានសួរសំណួរមួយថា ៖ «តើធ្លាប់រួមការងារជាមួយអ្នកណាហើយមិនពេញចិត្ត និង មិនចង់រួមការងារជាមួយគ្នាទៀតដែរឬទេ?»។
ធ្វើឱ្យ Margie ឆ្លើយតបភ្លាមៗ នាងរួមការងារជាមួយអ្នកណាក៏មិនដែលទាស់ទែងគ្នាទេ ប៉ុន្ដែលើកលែងតែមនុស្សម្នាក់តែប៉ុណ្ណោះ ហើយបុគ្គលនោះធ្លាប់និយាយជាមួយនាងដោយផ្ទាល់តែពីរនាក់ទៀតថា ចាំមើលតើរវាងនាង និង រូបគេ អ្នកណានឹងឈរជើងក្នុងសិល្បៈបានយូរជាងគេ។
ក្រោយពីវីដេអូនេះបានបញ្ចប់ អ្នកគាំទ្រមួយចំនួនទាញតារាស្រី Bella ចូលមកពាក់ព័ន្ធ ថាជាតារាស្រីចូលចិត្តយកមុខដែលក្រុមតារាស្រី ៤ រូបនេះបានសំដៅដល់ថា មិនចង់រួមការងារជាមួយ រហូតរឿងរិះគន់មួយនេះធ្វើឱ្យ Margie ទប់ចិត្តមិនបានចេញមុខបកស្រាយភ្លាមៗថា Bella មិនមានជាប់ពាក់ព័ន្ធនោះឡើយ ពោលគឺនាងមិនដែលមានជម្លោះជាមួយ Bella តាំងពីដើម រហូតមកទល់ពេលនេះ។
បន្ទាប់ពីស្ងាត់យូរមក ពេលនេះ តារាស្រី Bella ព្រមចេញមុខបកស្រាយការពិតហើយជុំវិញរឿងរ៉ាវមួយនេះ ដោយនាងបានទម្លាយថា ចំពោះរឿងដែលផ្ទុះឡើងនាងមិនសុំបកស្រាយអ្វីច្រើនោះទេ ខ្លាចប៉ះពាល់ដល់អ្នកផ្សេង។
អ្វីសំខាន់ ក្រោយផ្ទុះមានរឿងទាញឈ្មោះនាងចូលពាក់ព័ន្ធនេះ ខាង Margie ក៏បានខលមកនាងនិយាយគ្នាហើយដែរ ហើយនាងក៏សូមបញ្ជាក់ឱ្យមហាជនបានជ្រាបថា នាងមិនដែលមានទំនាស់ ឬ មានរឿងជាមួយអ្នកណាឡើយ៕