មើលជ្រុងណាក៏ស្អាត! SK ម្ចាស់បទ «រក្សាគម្លាត» សម្រស់កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ
តារាស្រីពន្លកថ្មី SK ដែលមានឈ្មោះពិតថា ទាង រតនៈ មួយរយៈចុងក្រោយនេះនាងហាក់មានសន្ទុះប្រជាប្រិយភាពពីសំណាក់មហាជនជាច្រើន ពីទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងវិស័យសម្ដែង ព្រមទាំងតាមរយៈការបង្ហើរសំនៀង ដោយនាងអាចច្រៀងបានយ៉ាងពីរោះ ជាពិសេសគឺបទបែបមនោសញ្ចេតនា។
យ៉ាងណាមិញ ស្រីស្អាតរូបនេះមិនត្រឹមតែពូកែសម្ដែង និង ច្រៀងពីរោះតែប៉ុណ្ណោះនោះទេ នាងក៏តែងឆក់បានការចាប់អារម្មណ៍ពីមហាជនជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ស្នាមញញឹមស្រស់ មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលបានយកបេះដូងអ្នកទស្សនា ជាពិសេសអ្នកគាំទ្របុរសៗលង់ស្រឡាញ់ បាក់ចិត្តមិនតិចនោះទេ ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
ជាក់ស្ដែង ថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់ស្រីស្អាត SK កំពុងតែឆក់បានបេះដូងមហាជនមិនតិចនោះទេ ដែលឃើញថានាងរំលេចសម្រស់ ស្នាមញញឹមស្រស់ពព្រាយ ជិះកង់ជុំវិញប្រាសាទបុរាណ ជាមួយអាវសាច់ក្រណាត់ពណ៌ស ខោខ្លី ថតជាមួយធម្មជាតិប្រាសាទបុរាណខ្មែរ យ៉ាងស្រស់ស្អាតទាក់ទាញឥតទាស់ មើលជ្រុងក៏ស្អាតជាប់ចិត្តដែរ។
រូបភាពទាំងនេះ កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់ ស្រីស្រស់រូបនេះ ធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ពីរូបសម្រស់ដ៏ផូរផង់របស់នាងផងដែរ៕